ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានអនុញ្ញាតឲ្យ ប្រតិភូកូរ៉េមកទីក្រុងជុងប៊ូ (Uijeoungbu) ខេត្ត ជុងគី (Gyeonggi) សាធារណៈរដ្ឋកូរ៉េ សម្តែងការគួរសម
November 13, 2019 អ្នកទស្សនា :

ព្រឹកថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអនុញ្ញាតឲ្យ ប្រតិភូកូរ៉េមកទីក្រុងជុងប៊ូ (Uijeoungbu) ខេត្ត ជុងគី (Gyeonggi) សាធារណៈរដ្ឋកូរ៉េ សម្តែងការគួរសម ដើម្បីរឹតចំណងសាមគ្គី និងពង្រឹងការទំនាក់ទំនង ផ្លាស់ប្តូរបទពិសោធន៍​រវាងទី​ក្រុងទាំងពីរ ។

     ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបានមានមតិស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណ​ដល់​ប្រតិភូកូរ៉េ ដែលបានអញ្ជើញមកទស្សនកិច្ចសិក្សាស្វែងយល់ពីសក្តានុពលខេត្តកំពត និងស្នើ​សុំ​ប្រតិភូកូរ៉េ ជួយរៀបចំប្រព័ន្ធកុំព្យូទ័រក្នុងសាលាខេត្តកំពត និងជួយលើគម្រោងផ្សេងៗ​ទៀតរបស់​រដ្ឋ​បាល​ខេត្ត។ ប្រតិភូកូរ៉េ នៃទីក្រុង អុជុងប៊ូ និងពាំនាំយកខ្លឹមសារនៃជំនួបនេះ​ទៅជម្រាបជូនលោក​អភិ​បាលក្រុងនិងបង្កើតក្រុមការងារដើម្បីធ្វើការទំនាក់ទំនងជាមួយនឹងរដ្ឋបាលខេត្តកំពត និងសន្យា​ជួយ​ឧបត្ថម្ភរៀបចំប្រព័ន្ធកុំព្យូទ័រក្នុងសាលាខេត្តកំពត លោកអភិបាលក្រុង អ៊ុជុងប៊ុង និងដឹកនាំ​គណៈ​​​ប្រតិភូមកទស្សនកិច្ចសិក្សានិងមកជួយជាមួយឯកឧត្តមអភិបាលខេត្តម្តងទៀតនៅឆ្នាំក្រោយ៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ