ប្រជាពលរដ្ឋនៅសង្កាត់ទួលល្វា ក្រុងប៉ៃលិន ទទួលបានផ្លូវ​លំក្រាលគ្រួសល្បាយថ្មភ្នំថ្មី ១ខ្សែរ ដើម្បីធ្វើ​ចរាចរណ៍​ឡើងវិញ បន្ទាប់ពីរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងទៅ
November 13, 2019 អ្នកទស្សនា :

ប៉ៃលិន៖ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ និងប្រធាន​មន្ទីរអង្គភាពស្ថាប័នជុំវិញខេត្តព្រមទាំងអាជ្ញាធរមូលដ្ខានបាន​អញ្ជើញ​ប្រគល់ដាក់ឱ្យប្រើប្រាស់ឡើងវិញនូវផ្លូវក្រាលគ្រួសល្បាយថ្មភ្នំ១ខ្សែរ ដែលទើបបានបញ្ចប់ការជួស​ជុល និងកែលម្អឡើងវិញ បន្ទាប់ពីរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងទៅ ស្ថិត​នៅភូមិទួលនិម្មិត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ឯកឧត្តម ផាន់ ចាន់ធុល អភិបាល​ខេត្តប៉ៃលិន​បាន​មានប្រសាសន៍​ថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ សែន គឺបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋព្រម​ទាំង​បានខិតខំកសាង​អភិវឌ្ឍន៍ប្រទេសជាតិ ឱ្យ មានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេស​ការ​កសាងហេដ្ឋារចនាសម្ព័ន្ធនានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម។ ជាក់ស្តែង​ផ្លូវលំ១​ខ្សែរនេះ ដោយមើលឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិបាកក្នុងការ​ធ្វើដំ​ណើរ ទើបមន្ទីរសាធារណៈការនិង​ដឹកជញ្ជូនខេត្តប៉ៃលិន បានខិតខំស្វះស្វែងរកប្រភពថវិកា ដើម្បីមកធ្វើការជួសជុលកែលម្អឡើងវិញ ព្រមទាំងជួយសម្រួល​ឱ្យមាន​ប្រឡាយ និងប្រព័ន្ធលូរំដោះ​ជំនន់ទឹកភ្លៀងនារដូវវស្សា ដែលតែងតែជនលិចផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមអភិបាល​ខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងគ្រួសារ ដូច្នេះ​មានផ្លូវ គឺមានក្តីសង្ឃឹម ហើយការជួសជុល និងកែលម្អឡើងវិញ ផ្លូវ ១ខ្សែរនេះ គឺពិតជាបានបំពេញ​នូវសេចក្តីត្រូវការរបស់ប​ងប្អូន​ប្រជា​ពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ ក្នុងជីវភាពរស់នៅ​ប្រចាំថ្ងៃ ជាពិសេសបានផ្តល់នូវភាពងាយស្រួលដល់ការ​ដឹកកសិ​ផល​ទៅលក់នៅទីផ្សារ និងសិស្សា​នុសិស្ស​បានធ្វើដំណើរ​ទៅសាលា​រៀន។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បាន​ផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះទាំងអស់ សូមចូលរួមជួយថែរក្សា ដើម្បីធានា​ឱ្យការប្រើប្រាស់បានយូរអង្វែង ហើយបើមានលទ្ធភាព ឯកឧត្តមនឹងកែប្រែផ្លូវនេះ ទៅជាផ្លូវ​កៅស៊ូ​តែ​ម្តងនាពេលខាងមុខ។

សូមបញ្ជាក់ថា៖ ផ្លូវលំក្រាលក្រួសល្បាយថ្មភ្នំ ១ខ្សែរ ដែលប្រគល់​ដាក់​ឱ្យប្រើប្រាស់នាពេលនេះ គឺមានប្រវែង ៩០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ជីកប្រឡាយរំដោះទឹកប្រវែង ១,៥០០ ម៉ែត្រ ស្ថាបនា​ប្រឡាយ​រៀបដុំបេតុងប្រវែង ១០០ម៉ែត្រ ស្ថាបនាជើង​ទេរៀប​ដុំបេតុង ទំហំ ៨៤ ម៉ែត្រការ៉េ និងដាក់លូទោលមុខកាត់ ០១ ម៉ែត្រ ចំនួន ០១ កន្លែង ហើយក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាល​ខេត្ត ក៏បានឧបត្ថម្ភដល់បងប្អូនជនពិការចំនួន ១១នាក់ ដោយក្នុងម្នាក់ៗចំនួន ១០ម៉ឺនរៀលផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ