កិច្ចប្រជុំត្រៀមរៀបចំផែនការណ៍ការពារ សុន្តិសុខ សុវត្តិភាព នៅក្នុងពិធី ពិធីបុណ្យឯករាជជាតិ និងព្រះរាជពិធីបុណ្យអុំទូក
November 06, 2019 អ្នកទស្សនា :

     កងកម្លាំងមានសមត្ថកិច្ចក្នុងខេត្តកណ្ដាលបានត្រៀមខ្លួនរួចរាលក្នុងការការពារសន្តិសុខ សុវត្តិភាព ជូនប្រជាពលរដ្ឋក្នុង​ឱកាសពិធី​បុណ្យឯករាជជាតិ និងព្រះរាជពិធីបុណ្យអុំទូក ដែលនឹងត្រូវ​ឈាន​ចូលមកដល់ក្នុងពេលខាងមុខនេះ។

      នេះជាការលើកឡើងរបស់ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្ត​កណ្ដាល នៅក្នុងកិច្ចប្រជុំត្រៀមរៀបចំផែនការណ៍ការពារ សុន្តិ​សុខ សុវត្តិភាព នៅក្នុងពិធី ពិធីបុណ្យឯករាជជាតិ និងព្រះរាជពិធី​បុណ្យអុំទូកកាលពីរសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩។ កិច្ចប្រជុំ​នេះដែរមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងលោកអភិបាល​ក្រុង-ស្រុក​ទាំង១១ ទូទាំងខេត្ត។ ឯកឧត្តមអភិបាលខេត្តបន្តថា ដើម្បីធានា​ឱ្យបាននូវ សុខសុវត្តិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយ នៅក្នុងពិធី​បុណ្យឯករាជជាតិ និងព្រះរាជពិធីបុណ្យអុំទូក នៅពេលខាងមុខ ពិសេសទប់ស្កាត់ និងប្រឆាំងដាច់ខាត រាល់ឧបាយកលរបស់​ក្រុម​ឧទាម​ក្រៅច្បាប់ និងជនមួយក្ដាប់តូច ដែលមានបំណងចង់ផ្ដួល​រំលំរាជរដ្ឋាភិបាលស្របច្បាប់ ចង់ធ្វើរដ្ឋប្រហារ បង្កអសន្តិសុខ​សង្គម និងបង្កអស្ថេរភាពជតិ។ ឯកឧត្តមអភិបាលខេត្ត បានស្នើឱ្យ​កង​កម្លាំងទាំង៣ មិនត្រូវអត់អោនឱ្យ ជនណាម្នាក់ ឬក្រុមណា​មួយ​ដែល ចូលរួមក្នុងធ្វើរដ្ឋប្រហារ អំពើក្បត់ និងបង្កអស្ថេរភាពជាតិ​ឡើយ។ ឯកឧត្ដមអភិបាលខេត្ត បានអំពាវនាវដល់​ប្រជាពល​រដ្ឋទាំងអស់ កុំចាញបោកការបោកបញ្ឆោត របស់ក្រុមឧទ្ទាម​ក្រៅច្បាប់ និងបក្សពួក ក្នុងការចូលរួម ប៉ុនប៉ងបំផ្លាញ សុខ​សន្តិ​ភាព ស្ថេរភាព ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងធ្វើរ​ដ្ឋ​ប្រហារ ដែលនាំឱ្យបងប្អូនមានទោសឧបឃាត ត្រូវផ្តន្ទាទោសជាប់គុក ពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ យោងតាមមាត្រា ៤៨១ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ហើយអ្នកចូលរួមក៍មានទោសដែរ គឺជាប់គុកពី ៥ឆ្នាំទៅ២០ឆ្នាំ តាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ