អភិបាលខេត្តកំពង់ចាម បញ្ជាអោយសមត្ថកិច្ចអនុវត្តច្បាប់តឹងរឹងបំផុតចំពោះក្រុមឧទ្ទាមក្រៅច្បាប់
November 06, 2019 អ្នកទស្សនា :

      ថ្លែងដូចនេះ ក្នុងឱកាសដែលឯកឧត្តម បានជួបសំណេះសំណាលជាមួយ កម្លាំងកងរាជអាវុហត្ថទូទាំងខេត្ត កំពង់ចាម នារសៀល ថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

      ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម បានថ្លៃក្នុងឱកាសជួបសំណេះសំណាលជាមួយ កងកម្លាំរាជអាវុធហត្ថខេត្តកំពង់ចាម រង់ចាំទទួលបទបញ្ជាប្រសិនបើនរណាម្នាក់ហ៊ានប្រព្រឹត្តខុសទៅនឹងច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាគឺត្រូវ
បញ្ជាអោយសមត្ថកិច្ចអនុវត្តច្បាប់តឹងរឹងបំផុតប្រសិនបើមានក្រុមឧទ្ទាមក្រៅច្បាប់នោះ។ ឯកឧត្តមបានបន្ថែមទៀតថាកងកម្លាំងប្រដាប់អាវុធ គឺមានភារកិច្ចក្នុងការការពារសុខសុវត្ថិភាពជូនប្រទេសជាតិ ជាពិសេសត្រូវរង់ចាំទទួលបទបញ្ជាពីគណៈបញ្ជាការឯកភាពដើម្បី ត្រៀមខ្លួនជាស្រេចក្នុងការទប់ស្កាត់ និងបង្ក្រាបរាល់គ្រប់សកម្មភាពទាំងឡាយណា ដែលចង់ឲ្យកម្ពុជាធ្លាក់ចូលភ្លើងសង្គ្រាមជាថ្មី ដើម្បី ការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងពលរដ្ឋខ្មែរទូទាំងប្រទេស៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ