កងកម្លាំងប្រដាប់អាវុធទូទាំងខេត្តប៉ៃលិន ត្រៀមខ្លួនរួចជាស្រេច ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមជនក្បត់ជាតិ ដែលចង់បំផ្លាញសន្តិភាពនៅកម្ពុជា
November 06, 2019 អ្នកទស្សនា :

      ប៉ៃលិន៖ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាក្រសួងមហាផ្ទៃ បានមានប្រសាសន៍ បញ្ជាក់ថា៖ កងកម្លាំងទាំងអស់ បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការទប់ស្កាត់ និង បង្ក្រាប ក្រុមជនក្បត់ជាតិ ដែលចង់បំផ្លាញសន្តិភាពនៅកម្ពុជា។

      ឯកឧត្តម បានថ្លែងបែបនេះនៅក្នុងពិធីហ្វឹកហ្វឺនកងកម្លាំង សមត្ថកិច្ចទាំង បីប្រភេទ ខេត្តប៉ៃលិនរួមមាន៖ កងនគរបាលជាតិ កងរាជអាវុធហត្ថ និងទាហ៊ាន សរុប៥៥០នាក់ នៅ ក្នុងបរិវេណ សាលាខេត្តប៉ៃលិន នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមានការ អញ្ជើញ ចូលរួមពី សំណាក់ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិផងដែរ។

      ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍លើកឡើងថា៖ ការប្តេជ្ញាចិត្តខ្ពស់របស់ កងកម្លាំងទាំងអស់ ពិតជា មាន តម្លៃ មិនអាចកាត់ថ្លៃបាន ក្នុងការការពារបូរណភាពទឹកដី និងសុខសន្តិភាព ស្ថេរភាពនយោបាយ ជូនប្រទេសជាតិ និងប្រជាជនដែលកំពុង រស់នៅ ក្នុង ដំបូលសុខសន្តិភាពក្រោម ការដឹកនាំរបស់រាជរដ្ឋាភិបាល តាមលទ្ធិប្រជាធិបតេយ្យ ដែល មាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។ ឯកឧត្តម សក់ សេដ្ឋា បានបន្តថា៖ យើងបាន ត្រៀម ខ្លូនរួចជាស្រេច ដើម្បីធ្វើការទប់ស្កាត់ និងបង្រ្កាបចលាចល ប៉ុនប៉ងប្រឆាំង និងផ្តួលរំលំ រាជរដ្ឋាភិបាល ស្របច្បាប់ ដែលប្រសូតចេញពីការបោះឆ្នោត ហើយក៍ត្រៀមខ្លួនជាស្រេច ដើម្បីការពារ ជាតិ សាសនា ព្រះមហាក្សត្រ មិនឱ្យនរណាមកជាន់ឈ្លី និងប្រមាថ បាននោះ ឡើយ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងជាប្រធាន គណៈបញ្ជាការឯកភាពខេត្ត ក៍បានមានប្រសាសន៍បញ្ជាក់ថា៖ កងកម្លាំងប្រដាប់អាវុធ ទាំង ៣ប្រភេទ និង ប្រជាជនទូទាំងខេត្ត នឹងចាត់វិធានការតាមផ្លូវច្បាប់ បើសិនមានជនហ៊ានប៉ុនប៉ងប្រឆាំង និងផ្តួលរំលំ រាជរដ្ឋាភិបាល ស្របច្បាប់
ក្នុង ទឹកដីខេត្តប៉ៃលិន។

      សូមបញ្ជាក់ថា៖ ក្នុងការចល័តកម្លាំហ្វឹកហ្វឺនទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិព្រំ គឺមាន ការទទួលស្វាគមន៍យ៉ាងរ៉ាក់ទាក់ពីសំណាក់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បងប្អូន ប្រជាពលរដ្ឋ តាមដងផ្លូវ ដោយបង្ហាញពីស្មារតីរួមសាមគ្គីភាពគ្នា ដើម្បីការពារសុខសន្តិភាព៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ