អភិបាលខេត្តតាកែវ ប្រាប់ដល់កងកម្លាងទាំងបីប្រភេទត្រៀមខ្លួនការពារសន្តិភាពនិងទប់ស្កាត់ការធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់
November 06, 2019 អ្នកទស្សនា :

      តាកែវ៖ អភិបាលខេត្តតាកែវ និងជាប្រធានគណៈបញ្ជាការការឯកភាពខេត្ត បានថ្លែងយ៉ាងម៉ឺងម៉ាត់ប្រាប់ដល់កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទនៅទូទាំងខេត្តតាកែវត្រូវត្រៀមខ្លួនរួចរាល់ទទួលបញ្ជា ទប់ស្កាត់ និងបង្ក្រាបក្រុមក្បត់ជាតិ ដែលចង់បំផ្លាញសន្តិភាពនៅកម្ពុជា។ ក្នុងពិធីចុះសំណេះសំណាលជាមួយមន្រ្តីនគរបាលនៅស្នងការដ្ឋាននគបាលខេត្តតាកែវ កងទ័ពនៃតំបន់ប្រតិបត្តិសិករងខេត្តតាកែវ និងមន្រ្តីកងរាជអាវុធហត្ថខេត្ត នៅថ្ងៃ ពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម អ៊ូច ភា បានប្រាប់ដល់កងកំលាំងទាំងអស់នៅក្នុងខេត្តត្រូវរងចាំស្ដាប់បទបញ្ជាដើម្បីធ្វើសកម្មភាពទប់ស្កាត់ក្រុមឧទ្ទាមដែលជាក្រុមក្បត់ជាតិ ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារទំលាក់រាជរដ្ឋាភិបាលស្របច្បាប់ និយាយជារួមពួកក្រុមឧទ្ទាមចង់បំផ្លាញសុខសន្តិភាព និងបំផ្លាញការរស់នៅដោយសុខសាន្តរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមអភិបាលខេត្តតាកែវបានថ្លែងបន្តថា ក្រុមឧទ្ទាមបានយកលទ្ធិប្រជាធិបតេយ្យមកធ្វើជាលេស ក្នុងការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ បើក្រុមឧទ្ទាមគោរពលទ្ធិប្រជាធិបតេយ្យពិតប្រាកដមែន ពួកគេដឹងច្បាស់ហើយថា រាជរដ្ឋាភិបាលប្រជាធិបតេយ្យគឺត្រូវកើតចេញពីការបោះឆ្នោតគាំទ្រដោយប្រជាពលរដ្ឋ ក៏ប៉ុន្តែពួកគេបែជាធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋ និងកងកំលាំងប្រដាប់អាវុធក្រោកឡើងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតដោយប្រជាពលរដ្ឋទៅវិញ ដូច្នោះសូមកងទ័ព និងនគរបាលនៅទូទាំងខេត្តតាកែវទាំងអស់ ត្រូវត្រៀមខ្លួនកម្ទេចក្រុមឧទ្ទាមក្បត់ជាតិ ដើម្បីការពារសុខសន្តិភាព និងភាពរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។

      លោកឧត្តមសេនីយ៏ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិសិករងខេត្តតាកែវបានថ្លែងប្រាប់អោយដឹងថា កងទ័ព្វនៅក្នុងខេត្តតាកែវទាំងអស់បានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការទទួលបទបញ្ជាពីថ្នាក់លើដើម្បីធ្វើសកម្មភាពទប់ស្កាត់មិនឲ្យមានការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នោះទេ។ លោកមេបញ្ជាការតំបន់ប្រតិបត្តិការសិករងខេត្តតាកែវបានមានប្រសាសន៏បន្តថា ក្នុងនាមលោកជាមេបញ្ចាការកងទ័ព្វនៅក្នុងខេត្តតាកែវសូមប្រកាស់ថា កងទ័ព្វនៅក្នុងខេត្តតាកែវទាំងមូលមិនស្ដាប់តាមការអំពាវនាវរបស់ក្រុមឧទ្ទាមនោះទេ ផ្ទុយទៅវិញយើងស្ដាប់តែបទបញ្ជារបស់រាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតគាំទ្រដោយប្រជាពលរដ្ឋ ហើយកងទ័ព្វនៅក្នុងខេត្តតាកែវទាំលមូលក៏ត្រៀមខ្លួនការពារសន្តិភាព ការពាររាជរដ្ឋាភិបាល មិនឲ្យក្រុមឧទ្ទាមមកបង្កភាពវិកវរក្នុងសង្គមបានជាដាច់ខាត៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ