ពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូននាយនគរបាលថ្នាក់ ឧត្តមសេនីយ៍ និងនាយនគរបាលជាតិជាន់ខ្ពស់ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ
January 04, 2018 អ្នកទស្សនា :

នៅព្រឹកថ្ងៃ ព្រហសប្បត្តិ៍ ៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព ស ២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ នេះបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូននាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងនាយនគរបាលជាតិជាន់ខ្ពស់ របស់អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ នាសាលប្រជុំនាយកដ្ឋានភស្តុភារនិងសម្ភារបច្ចេកទេស នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួង មហាផ្ទៃ ។ អញ្ជើញចូលរួមក្នុងឱកាសនោះដែរមាន ឯកឧត្តម លោកជុំទាវជាអគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន លោក លោកស្រីជានាយការិយាល័យ នាយរងការិយាល័យ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។ បន្ទាប់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម សំណាង អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ បានអញ្ជើញអានព្រះរាជក្រឹត្យ និងអនុក្រឹត្យស្តីពីការតែងតាំង និងបំពាក់ឋានន្តរស័ក្តិជូនដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងនាយនគរបាលជាតិជាន់ខ្ពស់រួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ប៊ុន ណារិន អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានអញ្ជើញជាកិត្តិយសបំពាក់ឋានន្តរស័ក្តិជូនដល់មន្ត្រីនគរបាលជាតិដែលត្រូវបំពាក់នាពេលនេះ ។ ក្នុងឱកាសនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ប៊ុន ណារិន អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួង មហាផ្ទៃ បានសម្តែងនូវការអបអរសាទរដល់មន្ត្រីនគរបាលដែលត្រូវប្រកាសមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ នាពេលនេះ ក៏ដូចជាមន្ត្រីនគរបាលទាំងអស់នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួង មហាផ្ទៃ ត្រូវខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចបន្ថែមទៀត ឱ្យសាកសមនិងផ្តល់ទំនុកចិត្តពីព្រះមហាក្សត្យ និងរាជរដ្ឋាភិបាលនាពេលនេះ ។

ប្រភពព័ត៌មាន: អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ (ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ