មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តកណ្តាល ត្រូវរួមគ្នាប្រឆាំងដាច់ខាត ចំពោះការប៉ុនប៉ងបំផ្លាញសុខសន្តិភាពរបស់ក្រុមឧទាមក្រៅច្បាប់
November 06, 2019 អ្នកទស្សនា :

      មន្ត្រីរាជការ និងអជ្ញាធរទាំងអស់ត្រូវយកចិត្តទុកដាក់​ធ្វើការផ្សព្ធ​ផ្សាយ​ឲ្យបានទូលំទូលាយក្នុងកិច្ចប្រជុំ និងតាមវេទិកាសាធារណៈ​នានា ពិសេសត្រូវចុះផ្ទាល់ជួបជាមួយប្រជាពលរដ្ឋធ្វើការពន្យល់ ឲ្យពួកគាត់បានយល់ច្បាស់ កុំឲ្យពួកគាត់មានការភ័ណ្ឌច្រឡំ ទៅចូលរួមក្នុងសកម្មភាពណាមួយ តាមការញុះញង់របស់​ក្រុមឧទ្ទាមក្រៅច្បាប់ និងបក្ខពួក ដែលកំពុងធ្វើអំពើខុសច្បាប់​យ៉ាង​ធ្ងន់ធ្ងរចំពោះជាតិ មិនអាចលើកឡែងបានឡើយ។

      ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានថ្លែង​ដូច្នេះនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗនៅកម្ពុជា ជូនដល់មន្ត្រីរាជការក្នុងខេត្តកណ្តាលជាង ៧០០នាក់ នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលាខេត្តកណ្តាល។

      ឯកឧត្តមបានបញ្ជាក់ទៀតថា អំពើដែលក្រុមឧទ្ទាមក្រៅច្បាប់ និងបក្សពួកកំពុងតែធ្វើនេះគឺជាការប៉ុនប៉ងបំផ្លាញ សុខសន្តិភាព ស្ថេរភាព នយោបាយ គឺជាអំពើរដ្ឋប្រហារ ដែលយើង​ទាំងអស់គ្នា​ត្រូវតែចូលរួមទប់ស្កាត់ និងប្រឆាំងដាច់ខាត ជៀសវាងកុំឲ្យមាន​ការបំផ្លាញ សុខសន្តិភាព និងការបំបែកបំបាក់ជាតិ ដែលអាច​បង្កនូវគ្រោះមហន្តរាយធ្ងន់ធ្ងរ មិនអាច ប៉ាន់ស្មាន បាន ចំពោះ ជាតិ និងប្រជាជនកម្ពុជាយើង ដែលកំពុងតែរស់នៅយ៉ាងរីករាយ ក្រោមម្លប់នៃសុខសន្តិភាពយ៉ាងពេញលេញ និងកំពុងតែមានការ​អភិវឌ្ឍយ៉ាងខ្លាំងពី១ឆ្នាំទៅ១ឆ្នាំ។

      ឯកឧត្តមបានស្នើឲ្យមន្ត្រី អជ្ញាធរមានសមត្ថកិច្ច ព្រមទាំងប្រជា​ពលរដ្ឋ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ រក្សាភាពស្ងប់ស្ងាត់ ត្រូវចូលរួមផ្សព្វផ្សាយអប់រំ​​​បន្តឲ្យបាន​ទូលំទូលាយ ដល់ប្រជា​ពលរដ្ឋដែលមិនទាន់បានដឹង ដើម្បីកុំឲ្យពួកគាត់​ចាញ់បោកទៅ​ចូលរួមក្នុង សកម្មភាពនានាក្នុងផែនការទាំងនេះ ត្រូវនាំគ្នាចូលរួម អបអរសាទរពិធីបុណ្យឯករាជ្យជាតិ ការចូលរួម សប្បាយរីករាយ ក្នុង ព្រះរាជ ពី ធី បុណ្យអុំទូក បណ្តែតប្រទីប សំពះ ព្រះ ខែ និង អកអំបុក នាំគ្នាចូលរួមពិសារអំបុកឲ្យបានគ្រប់ៗគ្នានៅ ថ្ងៃទី ៩ វិច្ឆិកា ដើម្បី រួបរួម គ្នា ថែជាតិ សាសនា ព្រះមហាក្សត្រ នៅគ្រប់មូលដ្ឋានរៀងៗខ្លួន៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ