រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធមីទ្ទិញរំលឹកខួបលើកទី៦៦ទិវាបុណ្យ ឯករាជ្យជាតិ ៩វិច្ឆិកា ១៩៥៣ ថ្ងៃ៩ វិច្ឆិកា ឆ្នាំ២០១៩
November 06, 2019 អ្នកទស្សនា :

      កំពង់ឆ្នាំងៈ នៅព្រឹក ថ្ងៃទី៦ខែវិច្ឆិកា ឆ្នាំ២០១៩នេះរដ្ឋបាលខេត្​តកំពង់ឆ្នាំង បានរៀបចំប្រារព្ធមីទ្ទិញ ដើម្បីរំលឹកខួបលើកទី៦៦​ថ្ងៃបុណ្យ​ឯករាជជាតិ ថ្ងៃ៩ វិច្ឆិកា ១៩៥៣ ថ្ងៃ៩ វិច្ឆិកា ឆ្នាំ២០១៩។

      ពិធីនេះប្រារព្ធទៅក្រោមអធិបតីភាពឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត ដោយមានការនិមន្តចូលរួមពីព្រះមេគណខេត្ត និងមានការ​អញ្ជើញ​ចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ គរុសិស្ស សិស្សានុសិស្សនិង ប្រជាពលរដ្ឋសរុប៣ ៤២៩ អង្គ/នាក់។

      ឯកឧត្តម ឈួរ ច័ន្ទឌឿន បានអានសន្ទរកថាស្តីពីព្រះរាជ​ប្រវត្តិ​សង្ខេប ព្រះរាជបូជនីកិច្ច ទាមទារឯករាជ្យនៅកម្ពុជា ដែលមាន​ខ្លឹមសារថាៈ ខួបលើកទី៦៦ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ២០១៩ នេះ ដើម្បីរំលឹកនូវព្រះរាជបេសកកម្ម នៃការដឹកនាំ របស់សម្ដេច​ព្រះនរោត្តម សីហនុ ព្រះមហាវរក្សត្រ ព្រះរាជបិតាឯករាជ្យ បូរណ​ភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលទ្រង់បាន​លះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងខ្លាំងខ្លា​បំផុតធ្វើ​ការ​តស៊ូ ក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទា ឯករាជ្យ​ជាតិ អោយប្រទេសកម្ពុជាបានរួចផុត​ពីអាណានិគមនិយម​បារាំង ហើយប្រកាស ឯករាជ្យជាតិ នៅថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ វីរៈភាពដ៏អង់អាចក្លាហាននេះគឺជាគំរូដ៏ល្អដល់កូនខ្មែរ ជំនាន់​ក្រោយ ក្នុងការកសាងការពារបូរណភាព និងអភិវឌ្ឍន៍ប្រទេស​ជាតិអោយកាន់តែមានការរីកចម្រើនទៅថ្ងៃអនាគត៕

ប្រភព៖ រដ្ឋបាលខេត្តតកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ