អភិបាលខេត្តត្បូងឃ្មុំថ្លែងថា កម្លាំងកងរាជអាវុហត្ថទូទាំងខេត្ត បានត្រៀមខ្លួនរួចរាល់ ទទួលបញ្ជា ទប់ស្កាត់ និងបង្ក្រាប​ក្រុមក្បត់ជាតិ
November 06, 2019 អ្នកទស្សនា :

      (ត្បូងឃ្មុំ)៖ ប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងយ៉ាងម៉ឺងម៉ាត់ថា កម្លាំងកងរាជអាវុហត្ថទូទាំងខេត្ត ត្រៀមខ្លួនរួចរាល់ទទួលបញ្ជា ទប់ស្កាត់និងបង្ក្រាបក្រុមក្បត់ជាតិ ដែលចង់បំផ្លាញសន្តិភាព​នៅកម្ពុជា។

      ដែល២ថ្ងៃកន្លងមក លោក ក៍បានជួបសំណេះសំណាលកងទ័ព​ជាង៧០០នាក់ និងកម្លាំងនគរបាលជាង៦០០នាក់ ដោយឧបត្ថម្ភជាស្បៀង និងថវិការផ្ទាល់ខ្លួនរបស់លោក ក្នុងម្នាក់៥ម៉ឺនរៀល ដូចៗគ្នាផងដែរ។ នាយក-នាយករងរដ្ឋបាល​​សាលាខេត្តនិង​មន្ទីរជុំវិញខេត្ត អញ្ជើញចុះជួបសំណេះសំណាល ចែកជូនស្បៀង​​​អាហារ និងថវិការដល់កងកម្លាំងកងរាជ​អាវុធហត្ថខេត្តចំនួន​ជិត២០០នាក់ ក្នុងម្នាក់៥មុឺនរៀល នៅទីបញ្ជាការដ្ឋានកង​​រាជអាវុធហត្ថខេត្តត្បូងឃ្មុំ។

ដែល២ថ្ងៃកន្លងមក លោក ក៍បានជួបសំណេះសំណាលកងទ័ពជាង៧០០នាក់ និងកម្លាំងនគរបាលជាង៦០០នាក់ ដោយឧបត្ថម្ភជាស្បៀង និងថវិការផ្ទាល់ខ្លួនរបស់លោក ក្នុងម្នាក់៥ម៉ឺនរៀល ដូចៗគ្នាផងដែរ។

      ការចុះសំណេះសំណាល និងផ្តល់ការលើកទឹកចិត្តដោយផ្ទាល់នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ គឺបានបង្ហាញពី​​​ភាពស្និទ្ធស្នាល យកចិត្តទុកដាក់ និងលើកទឹកចិត្ត ចំពោះកងកម្លាំងប្រដាប់អាវុធ ក្នុងការការពារសុខសុវត្ថិភាព​ជូនប្រទេសជាតិ ដោយដាក់បទបញ្ជាឲ្យកងកម្លាំង ត្រៀមខ្លួនជាស្រេចទប់ស្កាត់ និងបង្ក្រាបរាល់គ្រប់សកម្មភាព​ទាំងឡាយណា ដែលចង់ឲ្យកម្ពុជាធ្លាក់ចូលភ្លើងសង្គ្រាមជាថ្មី ដើម្បី ការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងពលរដ្ឋខ្មែរទូទាំងប្រទេស។

      ក្រោមជំហររឹងមាំ និងស្មារតីយ៉ាងម៉ុះមុត ក្នុងនាមមេបញ្ជាការ​កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ បានប្តេជ្ញាអនុវត្តន៍តាមបទបញ្ជាររបស់រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំខេត្ត ធានាឲ្យបានសុខសុវត្ថិភាពជូនប្រជាពល​រដ្ឋក្នុងមូលដ្ឋាន និងទប់ស្កាត់ បង្រ្កាបឱ្យបានរាល់សកម្មភាព​​ទាំងឡាយណា ដែលប៉ុនប៉ងប្រឆាំង និងផ្តួលរំលំរាជ​ដ្ឋាភិបាលស្របច្បាប់៕

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ