ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញសំណេះសំណាល និងណែនាំដល់គណៈកម្មាការគ្រប់គ្រងទូក ង ដើម្បីចូលរួម អបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីត អកអំបុក និងសំពះព្រះខែ
November 06, 2019 អ្នកទស្សនា :

      ព្រឹកថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម វ៉ា ថន អភិបាល ខេត្ត​ក្រចេះ អញ្ជើញជួបសំណេះសំណាល និងណែនាំដល់គណៈ កម្មាការ​គ្រប់គ្រងទូក ង ដែលមានឈ្មោះត្រូវទៅធ្វើការប្រកួត ប្រណាំង​ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីត អកអំបុក និង​សំពះព្រះខែនាថ្ងៃទី១០-១១-១២ ខែវិច្ឆិកាឆ្នាំ២០១៩ខាងមុខនេះ។

      ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ទៅកាន់ក្រុម​ការងារ​គណៈ​កម្មាការ​ដឹកនាំទូក ង ត្រូវត្រៀមលក្ខណៈដើម្បីដឹក​ជញ្ជូន​ក្រុមកីឡាករតាមរថយន្ត និងអូសសណ្ដោងតាមផ្លូវទឹក ទៅរាជ​ធានី​ភ្នំពេញឲ្យបានល្អ នឹងមានសុវត្ថិភាព ហើយនៅពេលមក​ដល់ភ្នំពេញ ក្រុមការងារនិងគណៈកម្មការត្រូវយក​ចិត្តទុកដាក់លើ​ការ​ស្នាក់នៅហូបចុក អនាម័យ និងសុខភាពរបស់ក្រុមកីឡាករទូក ង ដើម្បីហ្វឹកហាត់នៅភ្នំពេញឲ្យបានមាត់ចត់ និងមានលក្ខណៈ​បច្ចេកទេសក្នុងការអុំទូក។

      ម្យ៉ាងវិញទៀត គណៈកម្មការ និងក្រុមកីឡាករទូក ង ត្រូវគោរព​វិន័យបទ​បញ្ជា មានការឯកភាពផ្ទៃក្នុងល្អ និងចេះយោគយល់​អធ្យាស្រ័យគ្នាទៅវិញទៅមក គឺត្រូវខិតខំហ្វឹកហាត់ និងរួម​កម្លាំង​គ្នា​ដើម្បីធ្វើយ៉ាងណាឲ្យទូក ង កាន់តែលឿនជាងមុនដើម្បី​យក​ជ័យ​ជម្នះ និងកិត្តិយសជូនខេត្ត និងហាមដាច់ខាតមិន​ត្រូវពិសារ​គ្រឿងស្រវឹង និងកុំភ្លេចយកអំបុកទទួលទាននៅភ្នំពេញ​ទាំងអស់​គ្នា​ដើម្បីចូលរួមអបអរសាទរនឹងហូបអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ​ទាំង​អស់គ្នា។

      សូមបញ្ជាក់ដែរថា ៖ ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែត​ប្រទីប និងសំពះព្រះខែ នឹងឈានចូលមកដល់នាថ្ងៃទី១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ហើយសម្រាប់ខេត្តក្រចេះ មាន​ទូក ង ចំនួន ១៥ទូក ក្នុងនោះមាន ទូក ង គូរពិសេសចំនួន ៤ ទូក ។ ក្នុងនោះដែរឯកឧត្តម បានប្រគល់នូវគ្រឿងបិរភាប និង​ថវិការរួមមាន ៖ ទូកវែងគូរពិសេសទាំង៤ទូក ក្នុង១ទូក ទទួល​បានថវិកា ៣ ៥០០ ០០០លានរៀល និងទូកខ្នាតខ្លី ទទួល​បានថវិការចំនួន ១ ៥០០ ០០០លានរៀលក្នុង១ទូក៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ