រដ្ឋបាលខេត្តកំពង់ចាម សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា ១ខ្នង ២ជាន់ ១២បន្ទប់
November 06, 2019 អ្នកទស្សនា :

      រដ្ឋបាលខេត្តកំពង់ចាម សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារ​សិក្សា ១ខ្នង ២ជាន់ ១២បន្ទប់ ជាអំណោយរបស់​សមាគមដំណឹង​ល្អពិភពលោក នៅវិទ្យាល័យ ស្រេង គីម ស្ថិតនៅភូមិសេន​សុន​ជើង ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៦ ខែ​វិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម។

      ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានមាន​ប្រសា​សន៍​​ថា ចាប់ពីពេលនេះតទៅ អគារសិក្សានេះ គឺជារបស់​យើង​ទាំងអស់​គ្នាហើយ ដូច្នេះក្មួយៗជាយុវជន​នៅទីនេះ ត្រូវខិតខំ​សិក្សា​រៀនសូត្រឲ្យពូកែ ដើម្បីក្លាយជាធនធាន ប្រកបដោយ​សមត្ថភាព ជាទំពាំស្នងឬស្សី នាពេលអនាគត។ ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានចាត់ទុកថា សមិទ្ធផល ដែលជាអំណោយសប្បុរសជន នូវអគារសិក្សាដ៏ល្អ ១ខ្នងនេះ ជាការចូលចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើក​កម្ពស់វិស័យអប់រំ នៅកម្ពុជា និយាយរួម និងដោយឡែក វិស័យអប់រំ នៅក្នុងស្រុកព្រៃឈរ នៃខេត្តកំពង់ចាម ស្ថិតក្រោម​ដំបូលសុខសន្តិភាព នៃនយោបាយឈ្នះឈ្នះ ក្រោមការដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

      គូសបញ្ជាក់ ផងដែរថា សិក្សា ១ខ្នង នេះ បានកសាងឡើង តារយៈ ការខិតខំប្រឹងប្រែង របស់សហគមន៍ ប្រជាពលរដ្ឋ និងអាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ សប្បុរសជន ព្រមទាំង គណៈគ្រគ្រងសាលា លោក​គ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ សប្បុរសជន របស់​សមាគមដំណឹងល្អពីភពលោក បានកសាអគារសិក្សា នេះឡើង ចំណាយថវិកា ១៥៩.៧៥០ដុល្លារ អាមេរិក៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ