អភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញជាអធិបតីភាពក្នុងពិធីសំ ណោះ​សំណាល និងត្រួតពិនិត្យកងកម្លាំងប្រដាប់​អាវុធ​ទាំង​បីប្រភេទ
November 06, 2019 អ្នកទស្សនា :

      ខេត្តឧត្ដរមានជ័យ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈ​អភិបាលខេត្តឧត្ដរមានជ័យ បានអំពាវនាវដល់កង​កម្លាំងប្រដាប់​អាវុធ​ទាំងបីប្រភេទ សូមចូលរួមថែរក្សាសុខសន្តិភាព ដែលមាន​ស្រាប់ឲ្យស្ថិតថេរគង់វង្ស ព្រមទាំងរួមគ្នាប្រឆាំងដាច់ខាត​នៅ​ឧបាយកល របស់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់ផ្តូល​រលំ​រាជរដ្ឋាភិបាល។ ឯកឧត្តម មានប្រសាសន៍បែបនេះក្នុង​ពិធី​សំណោះ​សំណាល និងត្រួតពិនិត្យកងកម្លាំងប្រដាប់អាវុធ​ទាំងបីប្រភេទ នាព្រឹកថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅបរិវេណ​សួនច្បារសាលាខេត្តឧត្ដរមានជ័យ ដោយមានការ​អញ្ជើញ​ចូលរួមពីឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត, មន្ទីរអង្គភាព​ជំវិញខេត្ត កម្លាំងទាំងបីប្រភេទសរុបជាង១០០០នាក់។

      ឯកឧត្តម បានមានប្រសាសន៍លើកឡើងបន្ថែមថា ក្នុងនាមជាកង​កម្លាំងសមត្ថកិច្ច ត្រូវចូលរួមឲ្យខានតែបាននូវការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពនៅក្នុងខេត្ត ព្រមទាំង​លើក​​កម្ពស់នូវវិធានការទប់ស្កាត់ការប៉ុនប៉ង របស់ពួកក្បត់ជាតិ ដែលចង់ផ្តួលរំលំរបបរាជានិយម និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះ​ឆ្នោតជាតិ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្តថា កន្លងមកក្រុមឧក្រិដ្ឋជនក្បត់ជាតិ បានចេញនូវព័ត៌មានក្លែងក្លាយ ដើម្បីបំពុលសង្គម ជាពិសេស​ថ្មីៗនេះ វាបានបំប៉ោងព័ត៌មានថា សុទ្ធតែពលករ ដែលធ្វើការ​នៅប្រទេសថៃ នាំគ្នាសម្រុកចេញតាម​ច្រកទ្វារអន្តរជាតិទៀតផង ដោយព័ត៌មានទាំងនេះ​សុទ្ធតែមិនពិត​ទាំងអស់។ ជាចុងបញ្ចប់​ឯកឧត្តមអភិបាលខេត្ត ក៍បានអំពាវនាវ​ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តឧត្ដរមានជ័យ សូមកុំមានការភ្ញាក់ផ្អើល និង​ព្រួយ​បារម្ភ ប្រសិនជាមានការ​ចល័តកម្លាំង​ណាមួយ ព្រោះនេះជា​ការ​ហ្វឹកហ្វឺន បង្កើនសមត្ថភាព ប្រសិទ្ធភាព ដើម្បីថែរក្សា​សុវត្ថិ​ភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូន​ប្រជាពលរដ្ឋ​យើង​តែ​ប៉ុណ្ណោះ។

      សូមបញ្ជាក់ថា៖ ក្នុងឱកាសនោះផងដែរ ក៍មានការផ្តល់នូវ​អំណោយ និងលើកទឹកចិត្ត ពីឯកឧត្ដមអភិបាលខេត្ត ព្រមទាំង​តាម​មន្ទីរ-អង្គភាពជំវិញខេត្ត ដែលដូចជា អង្ករ ទឹកសុទ្ធ ត្រីខ និងមី ជាដើម៕

ប្រភព៖ រដ្ឋបាលខេត្តឧត្ដរមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ