ឯកឧត្តម សរ ចំរុង អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានចុះសួរសុខទុក្ខសមាជិក ប ស ស ជាស្ត្រីដែលបានសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ
January 04, 2018 អ្នកទស្សនា :

ថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស នព្វស័ក ឆ្នាំរកា ត្រូវនឹងថ្ងៃទី ០៤ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម សរ ចំរុង អភិបាលខេត្តក្រចេះ អមដំណេីរដោយ លោក ហេ សុខសាយ ប្រធានការិយាល័យ ប ស ស សាខាខេត្តក្រចេះ និងលោក ឈ្នាង សុវត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ បានចុះទៅជួបសមាជិក ប ស ស ជាស្ត្រីដែលបានសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ។ ឯកឧត្តមអភិបាលខេត្តនាំយកនូវថវិកាក្នុងម្នាក់ៗចំនួន ៤00,000 រៀល ជាប្រាក់ឧបត្ថម្ភ របស់រាជរដ្ឋាភិបាល នឹងអំណោយមួយចំនួនទៀតរបស់ឯកឧត្តមអភិបាលខេត្ត និងលោកប្រធានមន្ទីរសុខាភិបាលខេត្តជូនសមាជិក ប ស ស ជាស្ត្រីសម្រាលកូនមានចំនួន ០២ នាក់មកពីក្រុមហ៊ុន ដុងណាយ ក្រចេះ អភិវឌ្ឍន៍កៅស៊ូ និងកម្មការនី រោងចក្រនៅភ្នំពេញ។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តក្រចេះ (ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ