សាលាខេត្តស្វាយរៀង មានរៀបចំវគ្គបណ្ដុះបណ្ដាល​កសាង​សមត្ថភាពដល់សមាជិកគណៈកម្មការខេត្តសម្រាប់​អនុវត្តគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារ
November 06, 2019 អ្នកទស្សនា :

      នៅថ្ងៃអង្គារ ទី០៥ ខែ វិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំនាគព័ន្ធ អគារ ឆ សាលាខេត្ត មានរៀបចំវគ្គបណ្ដុះបណ្ដាល​កសាង​សមត្ថភាពដល់សមាជិកគណៈកម្មការខេត្តស្វាយរៀង សម្រាប់​អនុវត្តគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារ ក្រោម​អធិបតីភាពឯកឧត្ដម រស់ ផារិទ្ធ អភិបាលរង នៃគណៈអភិបាល​ខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត និងឯកឧត្ដម សោម ចំណាន អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ និងមានការអញ្ជើញចូលរួមពីលោក លោកស្រី​ជាក្រុមការងារលេខាធិការដ្ឋានសម្រាប់អនុវត្តគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារ និងលោក លោកស្រីតំណាង​មន្ទីរ-អង្គ​ភាព​នានាក្នុងខេត្តដែលជាសមាជិក សមាជិកាគណៈកម្មការ​ខេត្តមួយចំនួ។

      វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណងកសាងសមត្ថភាពដល់គណៈកម្មការខេត្ត និងលេខាធិការដ្ឋានក្នុងការអនុវត្ត​គោលនយោបាយជាតិស្ដីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ ឲ្យកាន់តែមានប្រសិទ្ធភាព សំដៅពង្រឹងសុខដុមរមនាសង្គម ដោយ​ផ្តល់ជូនប្រជាពលរដ្ឋនូវឱកាសការងារសមរម្យ និងប្រកប​ដោយ​ផលិតភាពការងារខ្ពស់ ព្រមទាំងដើម្បីរួមចំណែកក្នុង​ដំណើរការធ្វើការផ្លាស់ប្តូរ និងលើកស្ទួយរចនាសម្ព័ន្ធឧស្សាកម្មពី​ឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មពលកម្មផ្អែក​លើ​ជំនាញ នៅឆ្នាំ២០២៥ ក៏ដូចជាការលើកកម្ពស់ការ​ប្រកួតប្រ​ជែង និងផលិតភាព សំដៅប្រែក្លាយពីឧស្សាហកម្មមានតម្លៃបន្ថែមទាប ទៅជាឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងចូលរួមក្នុង​ការអភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យមានកំណើនខ្ពស់ ប្រកបដោយចីរភាព និងបរិយាប័ន្ន៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ