អភិបាលខេត្តបន្ទាយមានជ័យ ជម្រុញណែនាំ ដល់កងកម្លាំង​ទាំងអស់ត្រូវបន្តកិច្ចការពារសន្តិសុខនៅថ្ងៃ៩ វិច្ឆិកាខាងមុខនេះ ឲ្យបានល្អ ពិសេសទបស្កាត់ចលនាបោះបោរ​ពីក្រុមឧទ្ទាមក្រៅច្បាប់
November 06, 2019 អ្នកទស្សនា :

      បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំ​កិច្ចប្រជុំ​គណៈបញ្ជាឯកភាពខេត្ត នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្ត ដែលដឹកនាំដោយ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាល​ខេត្តបន្ទាយ​មានជ័យ និងជាប្រធានអង្គប្រជុំ បណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធ ជុំវិញខេត្ត អភិបាលក្រុង-ស្រុកទាំង៩ កងកម្លាំង សមត្ថកិច្ច គ្រប់ជាន់ថ្នាក់ បានចូលរួម ដេីម្បីត្រៀមរៀបចំផែនការការងារ រៀបចំ​ប្រារព្ធ​ខួបអនុស្សាវរីយ៍ លេីក៦៦ នៃទិវាឯករាជ្យ ជាតិ និងព្រះរាជ​ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ។

      ឯកឧត្តម អ៊ុ រាត្រី ប្រធានអង្គប្រជុំ បានជម្រុញដល់​សមត្ថកិច្ច​ពាក់ព័ន្ធ គ្រប់បណ្តារកងឯកភាពរដ្ឋបាលខេត្ត ត្រូវរៀបចំ​ការពារ​សន្តិសុខ សណ្តាប់ ធ្នាប់ ឲ្យបានល្អ សម្រាប់ថ្ងៃ៩ វិច្ឆិកា ដែល​ជាថ្ងៃខួបអនុស្សាវរីយ៍ លេីក៦៦ នៃបុណ្យឯករាជជាតិ និងព្រះ​រាជពិធីបុណ្យអុំទូក នាពេលខាងមុខ ឲ្យបានល្អប្រសេីរ ពិសស​ត្រៀមទបស្កាត់ចលនាបោះបោរពីកក្រុមឧទ្ទាមក្រៅច្បាប់ កុំឲ្យកេីតមាន ក្នុងន័យបង្កចលនាចលដល់សង្គមជាតិ។

      ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តល់អនុសាសន៍ ណែនាំ ដល់កង​កម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តពង្រឹងកងកម្លាំង​ការពារ​សន្តិសុខ សណ្តាប់ ធ្នាប់ ឲ្យបានជាប្រចាំ ពិសេសកងកម្លាំង​ដែល​ឈរ​តាម​បន្ទាត់ព្រំដែន ត្រូវទបស្កាត់ឲ្យបានកុំឲ្យកេីតមាន​សកម្មភាព​ប្រមូលផ្តុំណាមួយ ក្នុងន័យបង្កចលនាចល ប៉ះពាល់​ដល់​សន្តិសុខ សង្គមជាតិ និងដេីម្បីបន្តបង្កេីនការថែរក្សាសន្តិសុខ និងការគ្រប់គ្រងឲ្យបានល្អនូវសភាពការណ៍ផ្ទៃក្នុងប្រទេស ពង្រឹងការគ្រប់គ្រងសន្តិសុខ សណ្តាប់ ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម សំដៅបន្តបង្កបរិយាកាសដល់ប្រជាជន​បានចូលរួមពិធីបុណ្យជាតិខាងមុខនេះ ប្រកបដោយសុខ​សុវត្ថិភាព និងភាពសប្បាយរីករាយ។ ហេីយនៅថ្ងៃទី៩ វិច្ឆិកា នេះដែរនៅទូទាំងប្រទេសកម្ពុជាក៏មានព្រឹត្តការនៃការ​ពិសារអំបុក ដេីម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ ក្នុងនោះសម្រាប់​ខេត្តបន្ទាយមានជ័យក៏បានរៀបចំត្រៀមស្រូវសម្រាប់ ដាល់អំបុក​នៅតាមបណ្តារស្រុក-ក្រុង-ឃុំ-សង្កាត់ និងភូមិរួចរាលហេីយ​ផងដែរ សម្រាប់ថ្ងៃ៩ វិច្ឆិកា ខាងមុខនេះ៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ