ឯកឧត្តម គួច ចំរើនអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសម្ពោធកាស៊ីណូ ប៉ាវឌីង មានទីតាំងនៅសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ
November 06, 2019 អ្នកទស្សនា :

      ព្រឹកថ្ងៃអង្គា ទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើនអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសម្ពោធកាស៊ីណូ ប៉ាវឌីង មានទីតាំងនៅសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ។

      ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុមានប្រសាសន៍សម្ពោធដាក់ឱ្យដំណើរការកាស៊ីណូ ប៉ាវឌីង ដែលជាសមិទ្ធិផលថ្មីមួយទៀតដែលក្រុមហ៊ុនសម្រេចចិត្តធ្វើការវិនិយោគនៅខេត្តព្រះសីហនុ ពិតជាបានរួមចំណែកលើកកម្ពស់ការវិនិយោគក្នុងខេត្តព្រះសីហនុរបស់យើង ផ្តល់ការងារដល់យុវជន ដូច្នេះត្រូវប្រើប្រាស់សក្តានុពលសេដ្ឋកិច្ច ទេសចរណ៍របស់យើងឱ្យកាន់តែប្រសើរថែម ទៀត នេះជាការឆ្លើយតបទៅនឹងថ្នាក់ដឹក នាំប្រទេសទាំងពីរ ដែលមានការជម្រុញលើកទឹកចិត្តដល់អ្នកវិនិយោគ ពិសេសអ្នកវិនិយោគចិន ដែលមកបណ្តាក់ទុនរកស៊ីនៅខេត្ដព្រះសីហនុ។

      ឯកឧត្តមគួច ចំរើន បានបន្តថា ដោយសារតែស្ថានភាពផ្លូវក្នុងក្រុងរបស់យើងមានការខូចខាតយ៉ាងច្រើនសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគាំទ្រដល់ការសាងសង់ផ្លូវ ៣៤ខ្សែ មានប្រវែង ៨៤.៥គីឡូម៉ែត្រ ដើម្បីរួមចំណែកសម្រួលដល់អ្នកទេសចរ ក៍ដូចជាការលើកទឹកចិត្តដល់វិនិយោគិនមកបណ្តាក់ទុនរកស៊ីនៅខេត្ដព្រះសីហនុ ទទួលបានផលល្អ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ