អភិបាលខេត្ត បញ្ជាឲ្យគ្រប់គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ កងកម្លាំងសមត្ថកិច្ចត្រូវអនុវត្តសេចក្តីជូនដំណឹងលេខ២៧១៨ សជណ របស់ក្រសួងមហាផ្ទៃ ស្តីពីការបង្កើនសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអ៊ុំទូក
November 06, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃអង្គារ ទី០៥ ខែ តុលា ឆ្នាំ២០១៩ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការ ឯកភាពខេត្ត និងមានការចូលរួមពីអភិបាលរងខេត្ត នាយករដ្ឋបាល មេបញ្ជាការកងកម្លាំងទាំងបី មេបញ្ជាការតាបណ្តោយព្រំដែន ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុក អធិការនគរបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងមេប៉ុស្តិជាច្រើនរូប នៅសាលប្រជុំសាលាខេត្តព្រះវិហារ។

      មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់សុវណ្ណ បានសង្កត់ធ្ងន់លើសភាពការណ៍ទូទៅ និងស្តាប់នូវផែនការរបស់កងកម្លាំងទាំងបីខេត្ត លើការបង្ការទប់ស្កាត់បទល្មើសនានា សភាការណ៍តាមបណ្តោយព្រំដែន ជាពិសេសផែនការបង្កា ទប់ស្កាត់ពីពួកអមិតខាងក្រៅ ដែលគ្រោងប្រមូលកម្លាំងបង្កចលាចលសង្គមនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

      បន្ថែមពីនេះ ឯកឧត្តមអភិបាលខេត្ត និងជាប្រធាន គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានណែនាំ និងដាក់ចេញនូវបទបញ្ជាក្នុងការបង្កើនការប្រចាំការ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនៅចំពោះមុខរួមមាន៖
១\ស្នើឲ្យគណៈបញ្ជាការឯកភាពក្រុង ស្រុក ចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពនូវខ្លឹមសារសេចក្តីជូនដំណឹងលេខ២៧១៨ សជណ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ។ កងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពង្រឹងការអនុវត្តផែនការការពារនិងទប់ស្កាតជនក្បត់ជាតិ សម រង្សី ។ត្រូវយកចិត្តទុកដាក់ការពារ សន្តិសុខសណ្តាប់ធ្នាប់តាមទីវត្តអារាម និងសន្តិសុខ សុវត្ថិភាពតាមលំនៅជូនជូនប្រជាពលរដ្ឋក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែខាងមុខនេះ។ លើសពីនេះទៀត ត្រូវតាមដាន និងក្តាប់សភាពការណ៍ឲ្យបានគ្រប់ជ្រុងជ្រោយក្នុងភូមិសាស្រ្តរបស់ខ្លួនព្រមទាំងមានវិធានការឲ្យទាន់ពេលវេលាទៅលើសកម្មភាពកៀរគរកម្លាំងប្រមូលផ្តុំទទួលជនក្បត់ជាតិ សម រង្សី នៅរាជធានីភ្នំពេញនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមិនត្រូវប្រហែសដោយប្រការណាមួយឡើយ។
២\បង្កើនកិច្ចសហប្រតិបត្តិការណ៍ និងរក្សាទំនាក់ ទំនងល្អជាមួយខេត្តជាប់ព្រំដែនកម្ពុជា ថៃ ឡាវ ដោយពង្រឹងការផ្លាស់ប្តូរព័ត៌មានទៅវិញទៅមកជាប្រចាំ ដើម្បីបង្ក្រាប និងទប់ស្កាត់បទល្មើសឆ្លងដែន និងបទល្មើសផ្សេងៗទៀតនៅតាមបណ្តោយព្រំដែន។
៣\ប្រធានមន្ទីរអង្គភាព កងកម្លាំងសមត្ថកិច្ច ត្រូវចូលរួមដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត៕

ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ