ឯកឧត្តម គួច ចំរើន អមដំណើរ ឯកឧត្តម ជា សុផារ៉ា ចុះពិនិត្យមើលផ្លូវ ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
November 05, 2019 អ្នកទស្សនា :

      រសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ អមដំណើរដោយឯកឧត្តម គួចចំរើនអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងមន្ត្រីមន្ទីរ ជំនាញចុះពិនិត្យស្ថានភាពផ្លូវ ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ។

      ក្នុងការចុះពិនិត្យមើលផ្លូវក្រវ៉ាត់ក្រុង ចេញពីព្រលានយន្តហោះអន្តរជាតិ ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រហូតដល់ឆ្នេររាម និងបានបន្តដំណើរពិនិត្យផ្លូវនៅភ្នំជំទាវម៉ៅ ចូលមកក្រុងព្រះសីហនុ បន្តពិនិត្យមើលទីតាំងរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវទាំង៣៤ ខ្សែ ដែលគ្រោងនឹងបើកកាដ្ឋាននៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ