អភិបាលខេត្តត្បូងឃ្មុំ លើកទឹកចិត្តដល់ក្រុមកីឡាករប្រណាំងទូកង ប្រកួតដោយសាមគ្គីភាព និងមិត្តភាព ដើម្បីអបអរពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ថែជាតិ សាសនា ព្រះមហាក្សត្រ
November 05, 2019 អ្នកទស្សនា :

      (ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ និងឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត ព្រមទាំងអភិបាលស្រុក លោកលោកស្រីមន្ទីរជុំវិញខេត្ត នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានអញ្ជើញជួបសំណេះសំណាលលើកទឹកចិត្ត និងផ្តល់ថវិការក្នុងម្នាក់៥មុឺនរៀល ដល់ក្រុមកីឡាករប្រណាំងទូកង ជាង៩០០នាក់ ក្នុងនោះមានគណៈកម្មការទូក ចំណុះទូក ចំណុះបំរុង និងចុងភៅទូក សរុបទូកទាំងអស់៩ទូក ក្នុងស្រុកក្រូចឆ្មារ ចំនួន០៧ទូក និងស្រុកត្បូងឃ្មុំចំនួន២ទូក។

      មានប្រសាសន៍ក្នុងឱកាសចុះជួបក្រុមកីឡាករដោយផ្ទាល់នៅស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានណែនាំដល់ក្រុមកីឡាករទូកងទាំងអស់
ត្រូវពង្រឹងឲ្យបាននូវសាមគ្គីភាព មិត្តភាពជាមួយកីឡាករក្នុងក្រុម និងកីឡាករទាំងអស់ ក៍ដូចការសាមគ្គីរបស់ពលរដ្ឋទូទាំងប្រទេស រួមគ្នាសប្បាយរីករាយអកអំបុក ថែជាតិ សាសនា ព្រះមហាក្សត្រ ក្រោមម្លប់សន្តិភាព ដែលសម្តេចតេជោ តស៊ូលះបង់គ្រប់បែបយ៉ាង ជូនជាតិមាតុភូមិកម្ពុជា ដែលប្រជាជនខ្មែរចង់ចាំមិនភ្លេច។

      ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បញ្ជាក់ថា ទឹកចិត្តជាអ្នកកីឡាករឈ្នះឬចាញ់ជារឿងធម្មតាតែការតាំងចិត្តដើម្បីឈ្នះគឺជាឆន្ទៈសំខាន់សម្រាប់កីឡាករគ្រប់រូប។ បន្ថែមលើសពីនេះ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានជំរុញឲ្យកីឡាករទាំងអស់ ត្រូវនាំគ្នាហ្វឹកហាត់ឱ្យបានទៀងទាត់ ថែទាំ សុខភាព ទាំងការហូបចុក និងសម្រាកឲ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមលក្ខណៈប្រកួត ប្រជែងនាឱកាសអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកថែ ជាតិ សាសនា ព្រះមហាក្សត្រ ដែលនឹងចូលមក ដល់នាពេលខាងមុខឆាប់ៗ ដើម្បីញ៉ាំងបរិយាកាសនៃព្រះរាជពិធីបុណ្យនេះឲ្យកាន់តែសប្បាយរីករាយ កាន់តែមានភាពល្បីល្បាញឡើង៕

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ