លោកជំទាវ EVA NGUYEN BINH ឯកអគ្គរដ្ឋទូតបារាំង ចូលជួបសម្តែងការគួរសមជាមួយ អភិបាលខេត្តព្រះសីហនុ
November 05, 2019 អ្នកទស្សនា :

      លោកជំទាវ EVA NGUYEN BINH ឯកអគ្គរដ្ឋទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ ព្រឹកថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

      ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានទទួលស្វាគមន៍ដោយគូសបញ្ជាក់ថា កម្ពុជា និងបារាំងមានទំនាក់ទំនងការទូតជាប្រវត្តិសាស្ត្រ មកដល់បច្ចុប្បន្នកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ។ សម្រាប់ខេត្តព្រះសីហនុ មានសមិទ្ធផលរបស់បារាំង ដូចជាទំនប់ប៊ុលឌែ នៅក្នុងស្រុកព្រៃនប់ មានសារៈសំខាន់ណាស់សម្រាប់ឱ្យប្រជាកសិករធ្វើកសិកម្មលើផ្ទៃដី ១៥.០០០ហិចតា ដោយសារតែរដូវវស្សាមានជំនន់ទឹកភ្លៀងធ្វើឱ្យទំនប់នេះមាននូវការខូចខាតនៅកន្លែងមួយចំនួនម្យ៉ាងទៀតទំនប់បងដេរនេះមានសភាពចាស់ទ្រុឌទ្រោមដែលកន្លងមកក្រសួងធនធានទឹកបានធ្វើការជួសជុលជូនប្រជាពលរដ្ឋប្រើប្រាស់ ។ បច្ចុប្បន្នមានប្រជាពលរដ្ឋរស់នៅតាមសងខាងទំនប់ ម្យ៉ាងទៀតទំនប់ប៊ុលឌែ ខណ្ឌទឹកប្រៃ កុំឱ្យហូរចូលស្រែប្រជាកសិករ និងជាផ្លូវធ្វើចរាចរដឹកជញ្ជូនផលិតផលកសិកម្មយ៉ាងសំខាន់ និងសំណូមពរឱ្យស្ថានទូតបារាំងជួយគាំទ្រក្នុងការជួសជុលទំនប់នេះបន្តទៀត។

      ឯកឧត្តម អភិបាលខេត្ត បានជម្រាបជូនពីកត្តាភូមិសាស្ត្រ និងសក្តានុពលរបស់ខេត្ត មានឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ កោះ ៣២ ដែលរាជរដ្ឋាភិបាលបានកំណត់ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចគំរូពហុបំណងដែលមនបណ្ដាញគមនាគមន៍តភ្ជាប់មានកំពង់ផែទឹកជ្រៅ ផ្លូវដែក ផ្លូវគោកមផ្លូវអាកាស កំពុងសាង សង់ផ្លូវល្បឿនលឿន និងអាចរួចរាល់នៅចុងឆ្នាំ២០២២។ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើសម្បទានព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ទៅឱ្យក្រុមហ៊ុនបារាំង ក្នុងកិច្ចសហប្រតិបត្តិការជំរុញអភិបាលកិច្ច បច្ចុប្បន្នមានប្រជពលរដ្ឋមករកស៊ីនៅខេត្តព្រះសីហនុ បង្កើតជាក្លឹប ភោជនីយដ្ឋាន ហើយនៅ៩ខែដើមឆ្នាំ២០១៩នេះ ភ្ញៀវទេសចរបារាំងមកកាន់ខេត្តព្រះសីហនុ មានចំនួន ជាង ១ម៉ីននាក់ បើធៀបនឹង ៩ខែ ២០១៨ កើន ២,៥ភាគរយ។ ដោយសារការអភិវឌ្ឍរយៈពេល ៣ឆ្នាំចុងក្រោយនេះធ្វើឲ្យផ្លូវថ្នល់រងការខូចខាតយ៉ាងច្រើន ដោយសារការដឹកជញ្ជូន ធ្វើឱ្យផ្លូវថ្នល់មិនអាចធានាបាន ដែលរាជរដ្ឋាភិបាលបានបញ្ចេញថវិកាធ្វើការជួសជុលកែលម្អ ពង្រីកបន្ថែម គ្រោបើកការដ្ឋាននៅថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

      លោកជំទាវ EVA NGUYEN BINH ឯកអគ្គរដ្ឋទូតបារាំង មានប្រសាសន៍ថា លោកជំទាវមកខេត្តព្រះសីហនុ ២ឆ្នាំកន្លងមកហើយ មកដល់បច្ចុប្បន្ន ខេត្តមានការអភិវឌ្ឍលឿន គោលបំណងនៃដំណើរទស្សនកិច្ចមកខេត្តព្រះសីហនុ ទៅពិនិត្យមើលតំបន់មួយចំនួនមានដូចជា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងកោះឬស្សី ដែលជាគម្រោងវិនិយោគរបស់បារាំង ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ អភិវឌ្ឍដោយសហគ្រាសបារាំង និងគម្រោងអភិវឌ្ឍនៅក្នុងខេត្តព្រះសីហនុ។ ភ្នាក់ងារអភិវឌ្ឍបារាំងបានសហការជាមួយកម្ពុជា លើគម្រោងទឹកស្អាត នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ហើយក៍ចង់មកវិនិយោគទឹកស្អាតនៅខេត្តព្រះសីហនុ ដោយសារកំណើនប្រជាពលរដ្ឋមានការកើនឡើង និងការអភិវឌ្ឍយ៉ាងលឿន បញ្ហាទឹកស្អាតក៍ជាតម្រូវការចាំបាច់មួយផងដែរ។

      ជាចុងក្រោយ​ ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណ លោកជំទាវ EVA NGUYEN BINH ឯកអគ្គរដ្ឋទូតបារាំងដែលបានអញ្ជើញមកធ្វើទស្សនកិច្ចខេត្តព្រះសីហនុ និងស្នើសុំឱ្យរដ្ឋាភិបាលបារាំងបន្តគាំទ្រសន្តិភាពនៅកម្ពុជា ដើម្បីការអភិវឌ្ឍ និងការរស់នៅប្រកបដោយសុខដុមរម្យនីយកម្ម៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ