ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង អញ្ជើញចុះពិនិត្យទីតាំងកំពង់ផែអូស្មាច់ ដែលគ្រោងនឹងធ្វើការសាងសង់ និងកែលម្អឡើងវិញនៅពេលខាងមុខ
January 04, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង អមដំណើរដោយឯកឧត្ដមអភិបាលរងខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានអញ្ជើញចុះពិនិត្យទីតាំងកំពង់ផែអូស្មាច់ ស្ថិតនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដែលគ្រោងនឹងធ្វើការសាងសង់ និងកែលម្អឡើងវិញនៅពេលខាងមុខ ។ សូមបញ្ជាក់ថា នាពេលកន្លងមកនេះ អាស្រ័យដោយស្ថានភាពផ្ទៃទឹកទន្លេកាន់តែរាក់ពីមួយឆ្នាំទៅមួយឆ្នាំ បានបង្កការលំបាកយ៉ាងខ្លាំងសម្រាប់ការចេញចូលទូក ឬកាណូតធំៗ ជាហេតុធ្វើឲ្យការដឹកជញ្ជូនទំនិញមានការថយចុះ នាំឲ្យកំពង់ផែនេះ ពុំសូវមានសកម្មនោះឡើយ ។ ប៉ុន្តែ ដោយមើលឃើញពីសារៈសំខាន់នៃការដឹកជញ្ជូនតាមផ្លូវទឹក និងដើម្បីទាញនូវផលប្រយោជន៍ពីកំពង់ផែនេះឲ្យអស់សក្ដានុពលជាពិសេសក្នុងគោលដៅជំរុញការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកឲ្យមានដំណើរការល្អ ចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តឲ្យបានកាន់តែរីកចម្រើនថែមទៀត ឯកឧត្ដមអភិបាលខេត្ត បាននិងកំពុងរៀបចំគម្រោងធ្វើការអភិវឌ្ឍកំពង់ផែនេះឲ្យមានដំណើរការរស់រវើកឡើងវិញ ហើយដែលអាចនឹងចាប់ផ្ដើមដំណើរការនាពេលឆាប់ៗខាងមុខនេះ ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង (ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ