វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី១ អាណត្តិទី៣ នៅស្រុកបាធាយ
November 05, 2019 អ្នកទស្សនា :

     ក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ បានបើក​វេទិកាផ្សព្វផ្សាយ និងគ្រោះ​យោបល់ លើកទី១ អាណត្តិទី៣ ឆ្នាំ​២០១៩ នៅបរិវេណវត្តសេរីចំប៉ា ស្ថិតនៅភូមិមេព្រីង ឃុំមេព្រីង ស្រុកបាធាយ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោម​អធិបតី​ភាព ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។

     ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត វេទិកាផ្សព្វផ្សាយ និងពិ​គ្រោះ​យោបល់ របស់ក្រុម​ប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៣ នាថ្ងៃ​នេះ ធ្វើឡើង ដើម្បី ផ្តល់ព័ត៌មាន ដល់ក្រុមប្រឹក្សាក្រុង-ស្រុក ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ សហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់​ព័ន្ធអំពី​សកម្មភាពនានា របស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្នុងការ​ឆ្លើយតបទៅនឹងសំណើទាំងឡាយ របស់ក្រុមប្រឹក្សាក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ និងសហគមន៍ប្រជាពលរដ្ឋ ប្រមូល ពិភាក្សាអំពីសំណើ និងមតិ​យោបល់​នានា សម្រាប់សកម្មភាព​ឆ្នាំខាង​មុខ ដែលមានការចូលរួម ពីសមាជិកក្រុមប្រឹក្សា គណៈអភិបាល​ខេត្ត សមាជិកក្រុមប្រឹក្សា គណៈអភិបាល​ក្រុង-ស្រុក សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ រួមនឹងតំណាង សហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធដទៃទៀត ផងដែរ ។

     គូសបញ្ជាក់ដែរថា អង្គវេទិកា បានដំណើរការ ដោយការលើក​ឡើង នូវសំណួរ និងសំណូមពរ ពីសំណាក់អ្នកចូលរួម ដោយ​ផ្ទាល់មាត់ និងលាយលក្ខណ៍ជាអក្សរ ចំនួន ២០ករណី ទៅលើ​បញ្ហា​មួយចំនួន ដូចជា ៖ ការតបណ្ដាញ ទឹក ស្អាត អគ្គិសនី ការសាងសង់ផ្លូវ ប្រព័ន្ធលូ រំដោះទឹក របង​សាលារៀន ...។ ល។ ជាមួយនោះដែរ ថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ បានធ្វើការដោះ​ស្រាយ និងបកស្រាយ បំភ្លឺជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព គ្រប់ទាំង ២០ករណី ផងដែរ ។

      ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់​ចាម បានសំណូមពរ ដល់បងប្អូន ប្រជាពលរដ្ឋ ឲ្យចូលរួម ក្នុងការអនុវត្តន៍ គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដោយចូលរួម​ទប់​ស្កាត់ បទល្មើសគ្រឿងញៀន ល្បែងស៊ីសង​ គ្រប់ប្រភេទ និងបើកបរ ត្រូវគោរពច្បាប់​ចរាចរណ៍ ផងដែរ ។ ក្រៅពីនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការផ្សព្វផ្សាយ ឲ្យបងប្អូនប្រជាពលរដ្ឋ បានយល់ជ្រាប អំពីសភាពការណ៍វិវឌ្ឍថ្មីៗ តាមខ្លឹម​សារ របស់រដ្ឋាភិបាល សំដៅពង្រឹងសតិ​អារម្មណ៍ បងប្អូន​កុំ​ឲ្យលង់ជឿតាមឩ បាយកល ដ៏ស្មោគគ្រោក របស់ក្រុមឧទ្ទាម ក្រៅច្បាប់ ហើយ​នាំគ្នា ចូលរួមគាំទ្រ ក្នុងការថែរក្សា ការពារ​សុខ​សន្តិភាព សណ្តាប់ធ្នាប់ និងការអភិវឌ្ឍន៍ប្រទេស​ជាតិ ក្រោមការ​ដឹកនាំ ដ៏ឈ្លាសវៃ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ។ ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត ក៏ បានធ្វើការអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមពិសារអំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ នៅ ថ្ងៃទី៩ វិច្ឆិកា ទាំងអស់គ្នា ។

     គួរកត់សម្គាល់ដែរថា ការបើកវេទិកាសាធារណៈនេះ ក៏ជាផ្នែក​មួយ បានផ្ដល់ឱកាស ជូនប្រជា​ពលរដ្ឋ បានប្រាស្រ័យទាក់ទង គ្នា ទៅវិញទៅមក ជាមួយអាជ្ញាធរ សមត្ថកិច្ច សង្គមស៊ីវិល និង​វិស័យ ឯកជន បានផ្លាស់ប្ដូរ នូវបទពិសោធន៍ និងផ្ដល់យោបល់ ប្រឹក្សា​អំពី​អាទិភាព នៃការ​អភិវឌ្ឍន៍មូលដ្ឋាន ជាពិសេស ការអនុវត្តកម្មវិធី​នយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់​កាលទី៤ របស់រាជ​រដ្ឋាភិបាលកម្ពុជា ប្រកបដោយចីរភាព តម្លាភាព និងប្រសិទ្ធភាព ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ