អភិបាលខេត្តព្រះសីហនុ អញ្ជើញពិនិត្យមើលជីវភាពប្រជាពលរដ្ឋនៅតំបន់កោះខ្យង និងពិនិត្យសំណង់អគារសិក្សាសាលាបឋម, អនុវិទ្យាល័យបឹងតាព្រហ្ម និងយកអំណោយសាខាកាកបាទក្រហមចែកជូនប្រជាពលរដ្ឋទីទ័លក្រនៅស្ទឹងហាវ
November 03, 2019 អ្នកទស្សនា :

      ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អមដំណើរដោយលោក សរ កក្កដា អភិបាលស្រុកព្រៃនប់ អញ្ជើញចុះពិនិត្យមើលសកម្មភាព និងឈ្វេង យល់ពីជីវភាពរស់នៅរបស់ប្រជា នេសាទនៅតំបន់កោះខ្យង ឃុំអូជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នារសៀលថ្ងៃអាទិត្យទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

      តាមការឱ្យដឹងពីលោក កែប ធន់ មេភូមិកោះខ្យងបានឱ្យដឹងថា ភូមិកោះខ្យង និងភូមិកោះថ្មីមានប្រជា ពលរដ្ឋរស់នៅសរុប ៥០១គ្រួសារប្រកបមុខរបរនេសាទ ៧០ភាគរយ ក្រៅពីនោះ និងអាជីវករ ហើយផលនេសាទប្រមូលទិញយកទៅខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។

      ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានធ្វើការសំណេះសំណាលសួរសុខទុកប្រជានេសាទភូមិកោះខ្សង អំពីជីវភាពរស់នៅ ការនេសាទ និងទទួលផលនេសាទ និងបានជូនពរឱ្យប្រជានេសាទទាំងអស់ ចេញទៅនេសាទទទួលបានផលនេសាទច្រើនៗគ្រប់គ្នា ដើម្បីបង្កើនជីវភាពគ្រួសារ។

      បន្ទាប់មកនៅរសៀលដដែរ ឯកឧត្តម គួចចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុក៏បានចុះ ពិនិត្យសំណង់អគារ សិក្សា ១ខ្នង មាន ៣០បន្ទប់ និងទីចាត់ការមួយខ្នង ដែលជាអំណោយ ដ៍ថ្លៃថ្លារបស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋ ភូមិបឹងតាព្រហ្ម ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលកំពុងសាងសង់ជិតរួចរាល់ នៅតែលាបថ្នាំ ដើម្បីដាក់ឱ្យដំណើរការសិក្សានៅពេលខាងមុខនេះ។

      បន្ថែមជាងនេះទៅទៀត ឯកឧត្តមអភិបាលខេត្តបាន នាំយកអំណោយសាខាកាកបាទក្រហមខេត្ត ចែកជូនប្រជាពលរដ្ឋទីទ័លក្រចំនួន ៣១០គ្រួសារ មកពីឃុំចំនួន៤ នៃស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ បានពាំនាំសាកសួរសុខទុក ពីសំណាក់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ច កាល តែងតែគិតគូរពីសុខទុក្ខបង ប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនប្រកាន់វណ្ណៈ ពួជសាសន៍ពណ៌សម្បុរ ឬនិន្នាការនយោបាយ គឺធ្វើយ៉ាងណាយើងជួយប្រជាពល រដ្ឋក្រីក្ររបស់យើងបានទាន់ពេលវេលា ។ ឯកឧត្ដមបន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាពប្រជាពលរដ្ឋមានជីវភាពរស់នៅកាន់តែសារឡើង ព្រមទាំងទំពាវនាវដល់អាជ្ញាធរភូមិ ឃុំ ស្រុក ក្រុង និងអ្នកសារព័ត៌មានជួយផ្ដល់ព័ត៌មានអំពីប្រជាពលរដ្ឋទីទាល់ក្រ ដើម្បីយើងមានឱកាសយកអំណោយទៅចែកជូនពួកគាត់បានទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាពលរដ្ឋយើងណាម្នាក់ខ្វះខាតស្បៀងនោះឡើយ ។ អំណោយដែលចែកជូនប្រជា ពលរដ្ឋចំនួន ៣១០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម ត្រីខ 10កំប៉ុង មី ១កេស ទឹកស៊ីអ៉ីវ ១យួ កន្ទេល១ ឃីត ១កញ្ចប់ មានមុង១ ភួយ១ ក្រមា១ សារុង១ និងថវិកា ៥០.០០០រៀល៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ