រយៈពេល២ថ្ងៃ ភ្ញៀវទេសចរណ៍ជាង ១៣ម៉ឺននាក់ បានចូលទស្សនាកំសាន្តពិធីបុណ្យប្រណាំងទូកនៅខេត្តកំពង់ស្ពឺ នេះបើតាមតួលេខបណ្ដោះអាសន្ន
November 03, 2019 អ្នកទស្សនា :

      កំពង់ស្ពឺ៖ រយៈពេល២ថ្ងៃ ដែលរដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីបុណ្យប្រណាំងទូក ដើម្បីបើកឱកាសឲ្យប្រជាពលរដ្ឋបានចូលរួមទស្សនាកំសាន្តស្របពេលដែលប្រទេសជាតិ មានសុខសន្តិភាពពេលបរិបូរណ៍ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

      ហើយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ពិធីប្រណាំងទូកត្រូវបានបញ្ចប់ដោយភាពជោគជ័យ និងភាពរីករាយក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ដ្រមណ្ឌលខេត្តកំពង់ស្ពឺ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ។

      បើគិតតាមតួលេខបណ្ដោះអាសន្នក្នុងរយៈពេល០២ថ្ងៃនេះមានភ្ញៀវទេសចរណ៍ប្រមានជាង ១៣ម៉ឺននាក់ ដែលបានចូលទស្សនាកំសាន្តពិធីបុណ្យប្រណាំងទូកនៅខេត្តកំពង់ស្ពឺ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ