ជំនួបពិភាក្សាការងារ​ជាមួយប្រតិភូខណ្ឌ​ Uijeongbu រដ្ឋធានី​ Seoul នៃសាធារណរដ្ឋកូរ៉េ​ ស្តីពីការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិការមិត្តភាពកម្ពុជា-កូរ៉េ
November 03, 2019 អ្នកទស្សនា :

      ព្រឹកថ្ងៃអាទិត្យ ទី០៣​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ រដ្ឋបាលខេត្តសៀមរាប​ ដែលដឹកនាំដោយ​ លោក​ លី​ សំរឹទ្ធ​ អភិបាលរងខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​ បានជួបពិភាក្សាការងារ​ជាមួយប្រតិភូខណ្ឌ​ Uijeongbu រដ្ឋធានី​ Seoul នៃសាធារណរដ្ឋកូរ៉េ​ ស្តីពីការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិការមិត្តភាពកម្ពុជា-កូរ៉េ​ ដែលដឹកនាំដោយ​ លោកអភិបាលខណ្ឌ​ Uijeongbu និងប្រតិភូអមដំណេីរ​ ដោយមានការចូលរួមពី​ លោកនាយក​ទីចាត់ការផែនការ​ និងវិនិយោគ​ លោកនាយកទីចាត់ការទំនាក់ទំនងសាធារណៈ​ និងសហប្រតិបត្តិការអន្តរជាតិ​ និងលោកប្រធានការិយាល័យសេដ្ឋកិច្ច​ និងសង្គមកិច្ច​ នៃទីចាត់ការអន្តរវិស័យ​ នៅបន្ទប់ប្រជុំរដ្ឋបាលខេត្តសៀមរាប។ 

      ក្នុងកិច្ចជំនួបពិភាក្សានេះ ផ្តោតសំខាន់លើចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការរវាងខណ្ឌនិងខេត្តទាំងពីរ  និងការផ្តល់លក្ខខណ្ឌអនុគ្រោះចំពោះជនជាតិកូរ៉េដែលរស់នៅ និងបម្រើការងារក្នុងខេត្តសៀមរាប ក៏ដូចជាប្រជាជនកម្ពុជាដែលកំពុងរស់នៅ និងធ្វើការក្នុងខណ្ឌម៉ាប៉ូហ្គូផងដែរ។ 

      ទន្ទឹមនឹងនេះ លោក លី សំរិទ្ធ អភិបាលរងខេត្ត បានមានមតិស្វាគមន៍គណៈប្រតិភូខាងលើ និងរៀបរាប់អំពីប្រវត្តិនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលព្រះរាជពិធីនេះ នឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះ។ ជាមួយគ្នានេះ លោកអភិបាលរងខេត្ត ក៏បានបង្ហាញនូវសក្តានុពលរបស់ខេត្ត ជាពិសេស ការងារពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តការរវាងកម្ពុជា-កូរ៉េផងដែរ។ 

      ដោយឡែក លោក យូ ដុងជ្យុន អភិបាលខណ្ឌ ម៉ាប៉ូហ្គូ បានថ្លែងអំណរគុណចំពោះការស្វាគមន៍របស់រដ្ឋបាលខេត្តសៀមរាប ហើយលោកបានអញ្ជើញប្រតិភូខេត្តសៀមរាប ដើម្បីទស្សនកិច្ចនៅខណ្ឌម៉ាប៉ូហ្គូតាមពេលវេលាសមស្រប ដើម្បីលោកបានទទួលស្វាគមន៍ ព្រមទាំងបង្ហាញនូវតំបន់សេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៏ក្នុងខណ្ឌម៉ាប៉ូហ្គូ ជូនគណៈប្រតិភូខេត្តសៀមរាប។ ម្យ៉ាងវិញទៀត លោកអភិបាលខណ្ឌបានមានប្រសាសន៍ថា បន្ទាប់ពីបំពេញបេសកកម្មនេះ លោក នឹងធ្វើការស្រង់ស្ថិតិពលករកម្ពុជា ដែលបាន និងកំពុងធ្វើការនៅក្នុងខណ្ឌរបស់លោក ដើម្បីបង្កលក្ខណៈងាយស្រួយគ្រប់បែបយ៉ាង ដើម្បីពួកគេមានសិទ្ធដូចប្រជាជនកូរ៉េដែរ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ