ពិធីប្រណាំងទូក «ង» ថ្នាក់ខេត្តលើកទី៣ ដោយមានប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋានចូលរួមយ៉ាងច្រើនកុះករ
November 03, 2019 អ្នកទស្សនា :

      នៅថ្ងៃសៅរ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងលោកជំទាវ គង់ សំអាត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យប្រណាំងទូក «ង» ថ្នាក់ខេត្តលើកទី៣ ដើម្បីអបអរសាទរក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ។ មានការអញ្ជើញចូលរួមពីសំណាក់ ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត ភ្ញៀវជាតិ-អន្តរជាតិ សិស្សនិស្សិត និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

      សូមជម្រាបជូនផងដែរថា ក្នុងពិធីនេះ គឺមានទូក«ង» ចូលរួមប្រណាំងចំនួន១៦ទូក ស្មើនឹង ៨គូរ មកពីបណ្តាក្រុងស្រុកនិងមន្ទីរអង្គភាពជុំវិញខេត្ត។

      បន្ទាប់ពីពិធីប្រណាំងទូក«ង»ត្រូវបានបញ្ចប់ ឯកឧត្តម អភិបាលខេត្ត បានប្រគល់រង្វាន់ជ័យលាភីដល់កីឡាករប្រណាំងទូក «ង» ក្នុងនោះ៖ លេខ១ បានទៅលើទូកឈ្មោះ កសិកម្មមានជ័យសិរីសុខាសាលាដំបូង ថវិកា១.១០០.០០០រៀល, លេខ២ បានទៅលើទូកឈ្មោះ ឦសានសែនជ័យ ថវិកា ៨០០.០០០រៀល និងលេខ៣ ទៅលើទូកឈ្មោះ គុជយុត្តិវង្សសែនជ័យ ទទួលបានថវិកា ៧៥០.០០០រៀល ដោយឡែកទូកដែលមិនបានឋិតក្នុងចំណាត់ថ្នាក់ទទួលបានក្នុងមួយទូកថវិកា ៥០០.០០០រៀល៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ