ថ្នាក់ដឹកនាំខេត្តសៀមរាប ចុះពិនិត្យការតុបតែង និងរៀបចំសោភ័ណភាពក្នុងក្រុងសៀមរាប ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក
November 03, 2019 អ្នកទស្សនា :

      ក្នុងឱកាសព្រះរាជពិធីបុណ្យអុំ បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកក្នុងខេត្តសៀមរាប ថ្នាក់ដឹកនាំខេតកតសៀមរាបដឹកនាំដោយឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តបានចុះពិនិត្យទីតាំង ដើម្បីរៀបចំព្រះរាជពិធីបុណ្យអុំទូកខាងមុននេះ។ ជាមួយនឹងការចុះពិនិត្យនេះ ឯកឧត្តម អភិបាលខេត្តបានណែនាំដល់គ្រប់អនុគណៈកម្មការទាំងអស់ត្រូវយកចិត្តទុកដាក់ និងរៀបចំសោភ័ណភាពក្រុងឱ្យមានភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិឱ្យមកចូលទស្សនាឱ្យបានច្រើនកុះករ។

អាជ្ញាធរខេត្តសូមបញ្ជាក់ផងដែរថា ក្នុងឆ្នាំនេះខេត្តនឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកក្នុងខេត្តសៀមរាបឆ្នាំនេះ នឹងប្រព្រឹត្តទៅរយៈពេលបួនថ្ងៃចាប់ពីថ្ងៃទី៩ រហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្តោយដងស្ទឹងសៀមរាបចាប់ពីស្ពានអតីតមន្ទីរទេសចរណ៍រហូតដល់ស្ពានវត្តរាជបូព៌។

      ទន្ទឹមនឹងនេះ អាជ្ញាធរខេត្តក៏សូមធ្វើការអំពាវនាវដល់បងប្អូនទាំងអស់ដែលបានចូលរួមក្នុងព្រះរាជពិធីនេះ សូមចូលរួមក្នុងការសំអាតបរិស្ថាន ដោយចោលសំរាមទៅក្នុងធុងសំរាមតាមកន្លែងកំណត់របស់អាជ្ញាធរ ជៀសវាងចោលពាសវាលពាសកាលដែលធ្វើឱ្យបាត់បងលនូវបរិស្ថានរបស់ក្រុងរបស់យើង។ ម្យ៉ាងទៀត ចំពោះការធ្វើចរាចរណ៍សូមបងប្អូនគោរពច្បាប់ចរាចរណ៍ និងមានការយោគយល់គ្នាទៅវិញទៅមក ក្នុងការបើបរជៀសវាងមានគ្រោះថ្នាក់ចរាចរណ៍ ហើយសូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញជីវិតរបស់អ្នក គ្រួសារអ្នក និងសង្គមផងដែរ។

      សូមបងប្អូនប្រជាពលរដ្ឋអញ្ជើញចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកបំបុកក្នុងខេត្តសៀមរាបឱ្យបានច្រើនកុះករ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ