ខេត្តកណ្តាល​រៀបចំពិធីបើកការដ្ឋាន​ ស្ថាបនាផ្លូវ​ថ្មីស្រឡាងមួយខ្សែប្រវែង​ ១០​ ៧២៤​ ម៉ែត្រ​ ពីឃុំព្រែកជ្រៃ​នៃស្រុកកោះធំ​ ទៅឃុំក្អមសំណរ​ នៃ ស្រុកលើក ដែក
January 04, 2018 អ្នកទស្សនា :

នាព្រឹក​ ថ្ងៃពុធ​ ២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែ​ មករា​ ឆ្នាំ២០១៨​ នៅឃុំព្រែកជ្រៃ​ ស្រុកកោះធំ​ ខេត្តកណ្តាល​ មានរៀបចំពិធីបើកការដ្ឋាន​សាងសង់ផ្លូវមួយខ្សែ​ ប្រវែង​ ១០​ ៧២៤​ ម៉ែត្រ បំបែកចេញពីផ្លូវខេត្តលេខ​ ១១០​ ចំណុចគីឡូម៉ែត្រលេខ​៩០​ ស្ថិតក្នុងភូមិព្រែកទន្លា​ ឃុំព្រែកជ្រៃ​ ស្រុកកោះធំ​ ទៅទល់ជាមួួយផ្លូវលេខ១១៨​ A ចំណុចគីឡូម៉ែត្រលេខ​ ៤៥​ ស្ថិតក្នុងឃុំក្អមសំណរ​ ស្រុកលើកដែក​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្ត​ ឯកឧត្តម​ ហេង​ តៃគ្រី​ រដ្ឋលេខាធិការក្រសួងសុខាភិបាល​ អនុប្រធានក្រុមការងារចុះជួយស្រុកកោះធំ​ និងឯកឧត្តម​ ឈន​ សារ៉ាណេ​ អគ្គនាយករង​ អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ​ នៃក្រសួងមហាផ្ទៃ។ សមាសភាពអញ្ជើញចូលរួមមាន​ ឯកឧត្តម​ លោកជំទាវ​ សមាជិកក្រុមប្រឹក្សាខេត្ត​ អភិបាលរងខេត្ត​ លោក​ លោកស្រី​ ប្រធានមន្ទីរអង្គភាព​ ជុំវិញខេត្ត​ កងកម្លាំងទាំងបី​ អភិបាលស្រុក​ មន្រ្តីរាជការស្រុក​ និងប្រជាពលរដ្ឋ​ ចំនួន​ ៦០០នាក់។ ក្នុងឱកាសនេះដែរ​ ឯកឧត្តមគណៈអធិបតីបានផ្តាំផ្ញើដូចខាងក្រោម៖ +ត្រូវសាងសង់ឱ្យបានរឹងមាំ ស្របតាមបទដ្ឋានបច្ចេកទេស ធានា​គុណភាព មានសោ​ភណ្ឌភាព និងប្រើប្រាស់ឱ្យមានប្រសិទ្ធភាព ព្រមទាំងត្រូវអនុវត្ត​​ឲ្យបាន​ហ្មឺងម៉ាត់​នូវពេលវេលា នៃការសាងសង់។ +ជំរុញដល់អាជ្ញាធរដែនដី ត្រូវផ្តល់កិច្ចសហការ​ជាមួយ​ក្រុម​ការងារ​សាងសង់ផ្លូវ ក្នុងការ​បង្ក​លក្ខណៈងាយ​ស្រួល​ដើម្បី​ឲ្យក្រុមការងារ​មាន​លទ្ធភាព​ខ្ពស់​ក្នុង​ការ​សាងសង់ ឱ្យលឿន និងទាន់ពេល។ +អំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូ​វ​ទាំងអស់គ្នា​ចូលរួម​គោរព​ច្បាប់​ផ្លូវថ្នល់ និងច្បាប់ចរាចរណ៍ផ្លូវគោក មាន​សុជីវធម៌ក្នុងការបើកបរ ហើយសូមប្រកាន់​នូវ​អនុសាសន៍​​ដ៏ថ្លៃថ្លា​របស់​សម្តេចតេជោនាយករដ្ឋមន្ត្រីគឺ «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមាន​គ្រោះ​ចរា​ច​រណ៍​»។ *ជាទីបញ្ចប់​ ឯកឧត្តម​គណៈអធិបតីបានឧបត្ថម្ភដល់៖ +ស៊ីម៉ង់​ ១០​ តោន​ ថវិកា​ ២​ ៣០០​ ០០០រៀល​ និង​ ៨៥០​ ដុល្លា​ ក្នុងការសាងសង់សាលាបុណ្យ​នៅវត្តជ្រោយ​ស្នោ​ ស្ថិតនៅភូមិជ្រោយស្នោ​ ឃុំព្រែកជ្រៃ​ ស្រុកកោះធំ។ +ប្រជាពលរដ្ឋចូលរួមទាំង​៥១២​ នាក់​ ក្នុងម្នាក់ៗទទួលបានថវិកា​ ១ម៉ឺនរៀល។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកណ្តាល (ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ