អភិបាលខេត្តប៉ៃលិន អំពាវនាវដល់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ចូលរួមថែរក្សាសុខសន្តិភាព និងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់បំផ្លាញជាតិ សាសនា ព្រះមហាក្សត្រ
November 02, 2019 អ្នកទស្សនា :

      ខេត្តប៉ៃលិន៖ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សូមចូលរួមថែរក្សាសុខសន្តិភាព ដែលមានស្រាប់ឲ្យស្ថិតថេរគង់វង្ស ព្រមទាំងរួមគ្នាប្រឆាំងដាច់ខាតនៅឧបាយកល របស់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់ផ្តូលរលំរាជរដ្ឋាភិបាលស្រប។  ឯកឧត្តមមានប្រសាសន៍បែបនេះក្នុងពិធីសំណោះសំណាល និងត្រួតពិនិត្យកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងបរិវេណសាលាខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត, ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត,ប្រធានអង្គភាពតាមមន្ទីរស្ថាប័នជំវិញខេត្ត,មេបញ្ជាការរងយោធិភូមិភាគទី៥, ស្នងការនគរបាលខេត្តប៉ៃលិន,មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ,មេបញ្ជាការតំបន់ប្រតិបិត្តការរងខេត្តនិងសមត្ថកិច្ចទាំងបីស្ថាប័នសរុបជាង៣០០នាក់។ ឯកឧត្តមបានមានប្រសាសន៍លើកឡើងបន្ថែមថា ក្នុងនាមជាកងកម្លាំងសមត្ថកិច្ច ត្រូវចូលរួមឲ្យខានតែបាននូវការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពនៅក្នុងខេត្ត ព្រមទាំងលើកកម្ពស់នូវវិធានការទប់ស្កាត់ការប៉ុនប៉ង របស់ពួកក្បត់ជាតិ  ដែលចង់ផ្តួលរំលំរបបរាជានិយម និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតជាតិ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្តថា កន្លងមកក្រុមឧក្រិដ្ឋជនក្បត់ជាតិ បានចេញនូវព័ត៌មានក្លែងក្លាយ ដើម្បីបំពុលសង្គម ក្នុងនោះពាក់ព័ន្ធមេបញ្ជាការ មេបញ្ជាការរងយោធិភូមិភាគទី៥ ជាពិសេសថ្មីៗនេះ វាបានបំប៉ោងព័ត៌មានថា សុទ្ធតែពលករ ដែលធ្វើការនៅប្រទេសថៃ នាំគ្នាសម្រុកចេញតាមច្រកទ្វារអន្តរជាតិប៉ាឡែម ស្រុកកំរៀង ខេត្តបាត់ដំបងទៀតផង ដោយព័ត៌មានទាំងនេះសុទ្ធតែមិនពិតទាំងអស់។ ក្នុងឪកាសនោះឯកឧត្តមអភិបាលខេត្ត ក៍ក្រើនរំលឹកដល់សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុង/ស្រុក/ខេត្ត សូមផ្អាកការផាកពិន័យលើអ្នកបើកបរគ្រប់ប្រភេទសិន ប៉ុន្តែត្រូវពង្រឹងលើរថយន្តធំៗ ដែលបើកបរចូលក្រុងប៉ៃលិនវិញ ព្រោះកន្លងរដ្ឋបាលខេត្ត បានចេញសារាចរណ៍ណែនាំរួចហើយដែរ ពាក់ព័ន្ធនិងរថយន្តធំៗទាំងនោះ គឺមិនឲ្យបើកបរចូលក្រុងប៉ៃលិនឡើយ។ ជាចុងបញ្ចប់ឯកឧត្តមអភិបាលខេត្ត ក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តប៉ៃលិន សូមកុំមានការភ្ញាក់ផ្អើល និងព្រួយបារម្ភ ប្រសិនជាមានការចល័តកម្លាំងណាមួយ ព្រោះនេះជាការហ្វឹកហ្វឺន បង្កើនសមត្ថភាព ប្រសិទ្ធភាព ដើម្បីថែរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋយើងតែប៉ុណ្ណោះ។

      សូមបញ្ជាក់ថា៖ ក្នុងឱកាសនោះផងដែរ ក៍មានការផ្តល់នូវអំណោយ និងលើកទឹកចិត្ត ពីព្រះសង្ឃទាំងពីគណៈ ព្រមទាំងប្រធានអង្គភាព តាមមន្ទីរស្ថាប័នជំវិញខេត្តប៉ៃលិនផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ