ឯកឧត្តម អ៊ុយ រី អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងពិនិត្យភ្នែក ផ្តល់វ៉ែនតា ជូនមន្ត្រីរាជការ គ្រូបង្រៀន ព្រមទាំងកងកម្លាំងទាំង៣ប្រភេទ ដោយឥតគិតថ្លៃនៅក្នុងខេត្តបាត់ដំបង
November 02, 2019 អ្នកទស្សនា :

      ថ្ងៃសៅរ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងពិនិត្យភ្នែក ផ្តល់វ៉ែនតា ជូនមន្ត្រីរាជការ គ្រូបង្រៀន ព្រមទាំងកងកម្លាំងទាំង៣ប្រភេទ នៅក្នុងខេត្តបាត់ដំបង នៅសាលសន្និសីទសាលាខេត្តបាត់ដំបង។

      ពិធីនេះផងដែរ ដោយមានកិច្ចសហការរវាង ក្រុមគ្រូពេទ្យភ្នែកកម្ពុជា ជាមួយសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង បានចុះវាស់ភ្នែក និងចែកវ៉ែនតាសម្រាប់អានអក្សរ និងវ៉ែនតាការពារពន្លឺកុំព្យូទ័រ ដោយគិតឥតថ្លៃ ជូនមន្រ្តីរាជការ កងកម្លាំងទាំងបីប្រភេទប្រមាណជាង១២០០នាក់ ។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត តំណាង ស.ស.យ.ក ខេត្តបាត់ដំបង លោកចក្ខុបណ្ឌិត ប៉ាង សាម៉ន ប្រធានមន្ទីរពេទ្យភ្នែកគៀនឃ្លាំង ពេទ្យភ្នែកកម្ពុជា និងក្រុមការងារជាច្រើនរូបទៀត។

      លោកចក្ខុបណ្ឌិត ប៉ាង សាម៉ន ក្នុងនាមក្រុមការងារពេទ្យភ្នែក ដោយកិច្ចសហការជាមួយដៃគូរជាច្រើនទៀត ក្រុមការងារលោកតែងបានចុះជួយពិនិត្យភ្នែក និងចែកវ៉ែនតាជូនមន្រ្តីរាជការ កងកម្លាំងទាំងបី និងប្រជាពលរដ្ឋរហូតមក។ លោកបញ្ជាក់ថា វ៉ែនតាដែលត្រូវយកមកចែកជូននេះ គឺបានពីការចូលរួមពីសប្បុរសជន ក្រុមគ្រូពេទ្យផ្សេងៗ ក្រុមជំនុំគ្រីស្ទាន និងដៃគូរផ្សេងទៀត បានចូលរួមបរិច្ចាក។

      ឯកឧត្តម អ៊ុយ រី ក្នុងនាមរដ្ឋបាលខេត្ត និងក្រុមប្រឹក្សា ជួសមុខឲ្យមន្រ្តីរាជការខេត្តបាត់ដំបង សូមថ្លែងអំណរគុណ ដល់ក្រុមការងារក្រុមគ្រូពេទ្យភ្នែក សហការជាមួយ ស.ស.យ.ក ខេត្ត បានចុះមកជួយដល់អ្នកដែលមានបញ្ហាភ្នែក នៅក្នុងខេត្តរហូតមក។

      ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ក៏បានជម្រាបជូន អ្នកចូលរួមពីសភាពនយោបាយថ្មីៗនេះថា ក្រុមបក្ខពួកក្បត់ជាតិ ដែលមានទណ្ឌិត សម រង្សី ជាមេក្លោង បាននិងកំពុងផ្សព្វផ្សាយឃោសនាឲ្យអតីតសកម្មជនរបស់ខ្លួន ដើរគៀងគរប្រមូលផ្តុំក្នុងគោលបំណង ធ្វើសកម្មភាពរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។
ឯកឧត្តម បានបន្តថា ដើម្បីជៀសវាងមានទោសទណ្ឌដល់ខ្លួនទាំងមន្រ្តីរាជការ កងកម្លាំងទាំងអស់ និងប្រជាពលរដ្ឋផងដែរ សូមកុំចាញ់បោកជឿឃោសនារបស់ក្រុមក្បត់ជាតិ កុំដើរធ្វើសកម្មភាពអ្វីដែលខុសច្បាប់ឲ្យសោះ ព្រោះបក្ខពួកក្រៅច្បាប់ទាំងនេះ គ្មានសិទ្ធធ្វើអ្វីខុសច្បាប់ទៀតឡើយ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ