ឯកឧត្តម ងួន រតនៈ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប័ណ្ណសរសើរជូនដល់និស្សិតឆ្នើមចំនួន ២០០ អង្គ-នាក់ នៅសាខាសាកលវិទ្យាបៀលប្រាយ ខេត្តបាត់ដំបង
November 02, 2019 អ្នកទស្សនា :

      ថ្ងៃសៅរ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប័ណ្ណសរសើរជូននិស្សិតឆ្នើម ប្រចាំជំនាន់ និងប្រចាំឆមាសចំនួន ២០០អង្គ-នាក់ នៅសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្ត បាត់ដំបង ដោយមានការអញ្ជើញចូលរួម ពីលោកអភិបាលក្រុងបាត់ដំង មន្ទីរ អង្គភាព លោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ និងសមណនិស្សិត និសិ្សតនៃសាកលវិទ្យាល័យបៀលប្រាយសាខាខេត្តបាត់ដំបង។

      ឯកឧត្តម ងួន រតនៈ បានធ្វើការកោតសរសើរចំពោះព្រះតេជគុណជាសមណនិស្សិត និងក្មួយៗនិស្សិត ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតដល់ទទួលបានប័ណ្ណសរសើរចាប់ពីលេខ ១ ដល់លេខ៥ នាឱកាសនេះ។

      ឯកឧត្តម បានបន្តទៀតថា ចំពោះប័ណ្ណសរសើរនេះ មិនមែនបានយកដោយស្រួលៗនោះទេ គឺបានមកពីការខិតខំប្រឹងប្រែងរបស់ព្រះតេជគុណ និងក្មួយៗ ដែលខិតខំប្រឹងប្រែងតស៊ូរៀនសូត្ររហូតបានទទួលប័ណ្ណសរសើរ ហើយបានទទួលចំណេះដឹងមួយ និងជាធនធានមនុស្សដ៏សំខាន់សម្រាប់ជួយអភិវឌ្ឍន៍ប្រទេសជាតិនាពេលបច្ចប្បន្ន និងនាថ្ងៃអនាគត។

      នៅឱកាសនោះដែល ឯកឧត្តម បានបញ្ជាក់អំពីសក្តានុពលរបស់ខេត្តបាត់ដំបង ដែលមានវិស័យកសិកម្ម ជាជង្រុកស្រូវធំ ហើយប្រជាពលរដ្ឋក្នុងខេត្តក៏មានជីវភាពប្រសើរឡើង ពីមួយកំរិត ទៅមួយកំរិត ទាំងអស់នេះដោយសារតែប្រទេសជាតិមានសុខសន្តិភាពផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ