រដ្ឋបាលខេត្តស្ទឹងត្រែង បើកព្រឹត្តិការណ៍ប្រណាំងទូក «ង» ថ្នាក់ខេត្តលើកទី៣
November 02, 2019 អ្នកទស្សនា :

      ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបើកកម្មវិធីប្រណាំងទូកង ជាលើកទី៣ នៅខេត្តស្ទឹងត្រែង ដើម្បីអបអរសាទរក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ នាព្រឹកថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០១៩។

      ពិធីប្រណាំងទូក«ង» ជាលើកទី៣ នៅខេត្តស្ទឹងត្រែង មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១-២ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយប្រព្រឹត្តទៅនៅលើផ្ទៃទឹកទន្លេសេកុង ទីរួមក្រុងស្ទឹងត្រែង ក្រោមវត្តមានអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត ភ្ញៀវជាតិ-អន្តរជាតិ សិស្សនិស្សិត និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដោយនៅក្នុងពិធីនេះ គឺមានទូក«ង» ចូលរួមប្រណាំងចំនួន១៦ទូក មកពីបណ្តាក្រុង ស្រុក និងមន្ទីរអង្គភាពជុំវិញខេត្ត។

      សូមបញ្ជាក់ថា ពិធីប្រណាំងទូក«ង» ថ្នាក់ខេត្ត នៅខេត្តស្ទឹងត្រែង ត្រូវបានរៀបចំចំនួនពីរលើករួចមកហើយ លើកទី១ ក្នុងឆ្នាំ២០១៧ លើកទី២ ក្នុងឆ្នាំ២០១៨ ក្រោមការផ្តួចផ្តើមពី ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែងហើយត្រូវបានបងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងចាត់ទុកថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសម្រាប់ខេត្ត ព្រោះកន្លងមកពុំមានព្រឹត្តិការណ៍ប្រណាំងទូក«ង» ថ្នាក់ខេត្តធំបែបនោះឡើយ៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ