បច្ចុប្បន្នភាពចុងក្រោយស្តីពីករណីអគ្គីភ័យឆេះតូបលក់ដូរ នៅបរិវេណមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩
November 02, 2019 អ្នកទស្សនា :

      ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកម្លាំងសមត្ថកិច្ច អាជ្ញាធរក្រុង សង្កាត់ ជួយអន្តរាគមន៍ពន្លត់អគ្គីភ័យឆេះតូបលក់ដូរនៅបរិវេណមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ ស្ថិតនៅភូមិ១ សង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ ដោយផ្ទាល់នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។

      យោងតាមរបាយការណ៍របស់ រដ្ឋបាលក្រុងព្រះសីហនុ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ អំពីករណីអគ្គីភ័យបានឆាបឆេះតូចលក់ដូរចម្រុះ អស់ចំនួន ៣៣តូប និងមានកម្លាំងចូលរួមប្រតិបត្តិការចូលរួមសង្រ្គោះដូចជា រថយន្តពន្លត់អគ្គីភ័យសរុបចំនួន ៩គ្រឿង ក្នុងនោះមានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន ០៤គ្រឿង រថយន្តពន្លត់អគ្គីភ័យរបស់កងរាជអាវុធហត្ថខេត្តព្រះសីហនុ ០២គ្រឿង រថយន្តពន្លត់អគ្គីភ័យរបស់អង្គភាព ង៧០ ចំនួន០២គ្រឿង រថយន្តពន្លត់អគ្គីភ័យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចំនួន០១គ្រឿង និងមានអេស្កាវទ័រ ឡានសាសឺ ក្នុងការជួយឈូសឆាយ បាញ់ពន្លត់ ដោយចូលរួមដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម គួច ចំរេីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការចូលរួមសហការពីកម្លាំងសរុបចំនួន ៥៦៦នាក់ ដោយគ្រប់គ្រងស្ថានការណ៍បាន និងទទួលបានជោគជ័យ ធ្វេីឱ្យភ្លេីងបានពន្លត់ជាស្ថាពរនៅវេលាម៉ោង ១២ថ្ងៃត្រង់ ដោយមិនបណ្តាលអោយប្រជាពលរដ្ឋរងគ្រោះថ្នាក់ ឬប៉ះពាល់ដល់អាយុជីវិតឡេីយ។ បន្ទាប់ពីអគ្គីភ័យបានរលត់ជាស្ថាពរហេីយ កម្លាំងចម្រុះបានបន្តឈូសឆាយ សម្អាត នៅកន្លែងកេីតហេតុអគ្គីភ័យដោយប្រេីប្រាស់ឡានដឹក និងគ្រឿងចក្រសរុបចំនួន ២៥គ្រឿង មានអេស្ការ ៦គ្រឿង សាសឺ ៣គ្រឿង និងឡានដឹក ១៦គ្រឿង។ 

      ឯកឧត្តម គួច ចំរើន បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច ចំពោះអគ្គីភ័យ ព្រោះវាងាយនឹងកើតឡើងជាយថាហេតុ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋត្រូវមានបំពង់លអគ្គីភ័យនៅតាមផ្ទះ តូបលក់ដូរ ដើម្បីការពារអគ្គីភ័យបានទាន់ពេលវេលា៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ