អភិបាលខេត្តត្បូងឃ្មុំ៖ អនាគតក្មួយៗអាស្រ័យលើប្រទេសមានសុខសន្តិភាព ដូច្នេះត្រូវប្រឆាំងដាច់ខាត រាល់ទង្វើក្បត់ជាតិ
November 02, 2019 អ្នកទស្សនា :

      (ត្បូងឃ្មុំ)៖ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា សូមក្មួយៗចង់ចាំថា អនាគតក្មួយៗអាស្រ័យលើប្រទេសមានសុខសន្តិភាព បើប្រទេសចលាចលនោះ គឺអនាគត ក្តីស្រម័យរបស់ក្មួយៗ នឹងរលាយបាត់បង់ ដោយសារប្រទេសនឹងធ្លាក់ចូលភ្លើងសង្គ្រាមជាថ្មីម្តងទៀត។

      ឯកឧត្តម ជាម ច័ន្ទសោភ័ណ ថ្លែងបែបនេះ ក្នុងឱកាសឯកឧត្តម និងលោកជំទាវអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០១៩-២០២០ កាលពីព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ និងចែកប័ណ្ណសរសើរ ព្រមទាំងផ្តល់រង្វាន់ ដល់សិស្សពូកែ និងផ្តល់វត្ថុអនុស្សាវរីយ៍ដល់លោកគ្រូ-អ្នកគ្រូ ដែលចូលនិវត្តន៍ ដោយមានចូលរួមពីសំណាក់ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព លោកគ្រូ អ្នកគ្រូឪពុក ម្ដាយ និងអាណាព្យាបាលសិស្សានុសិស្ស យ៉ាងច្រើនកុះករ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន មេមត់ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

      ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានបន្តថា ចំពោះក្មួយៗសិស្សានុសិស្សទាំងអស់ គឺជាអ្នកកាន់កូនសោរសម្រាប់បើកជោគវាសនារបស់ខ្លួននាពេលអនាគត ដូចនេះសូមក្មួយៗចង់ចាំថាគឺមានតែការអប់រំ និងចំណេះដឹងប៉ុណ្ណោះទេ ដែលអាចបើកផ្លូវឲ្យទទួលបានអនាគតរុងរឿង ជាពិសេសត្រូវស្រលាញ់ជាតិនិយមពិតប្រាកដ។

      បន្ថែមលើសពីនេះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ជាថ្មីទៀតថា ឯកឧត្តមរួមជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងខេត្ត រួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ប្រកាសប្រឆាំងដាច់ខាត និងសូមថ្កោលទោស ចាត់ការតាមច្បាប់ រាល់ទង្វើ និងផែនការទាំងឡាយណា ដែលចង់ធ្វើឲ្យប្រទេសកម្ពុជារងភាពវឹកវរ ធ្លាក់ចូលភ្លើងសង្គ្រាមដូចនាពេលអតីតកាល ដ៍សែនឈឺចាប់នោះ៕

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ