ថ្នាក់ដឹកនាំ ខេត្តឧត្ដរមានជ័យ អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០១៩ -២០២០ នៃវិទ្យាល័យតេជោសែន សំរោង
November 01, 2019 អ្នកទស្សនា :

      នៅព្រឹកថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកបវេសនកាល ឆ្នាំ សិក្សា២០១៩ -២០២០ ក្នុងនោះក៏មានការអញ្ជើញរូចរួមពីសំណាក់ឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្តស្ដីទី លោក លោកស្រីមន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុបប្រមាណជិត៤០០០នាក់ នៅបរិវេណ វិទ្យាល័យតេជោសែន សំរោង។

      បន្ទាប់ពីឯកឧត្ដមអភិបាលខេត្តបានអាននូវសាលិខិត របស់សម្ដេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសបើក​បវេសន​កាលឆ្នាំសិក្សា២០១៩-២០២០
ឯកឧត្ដម ប៉ែន កុសល្យ បានវាយតម្លៃខ្ពស់ ចំពោះ មន្ត្រីអប់រំទាំងអស់ ក៏ដូចជា លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ ក្មួយៗសិស្សនុសិស្ស និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិត​ខំ​យក​ចិត្តទុកដាក់ បំពេញតួនាទី ភារកិច្ច ប្រកបដោយស្មារតី ឆន្ទៈ ខ្ពស់បំផុត។

      ឯកឧត្ដម មានប្រសាសន៍ថា ជាការពិតណាស់ ការអប់រំ និងការ​កសាង​ធនធានមនុស្ស ត្រូវតែឆ្លងកាត់ការបណ្ដុះ​បណ្ដាល​ក្នុង​សាលារៀន ដែលមានគ្រូបង្រៀន តែវាក៏ត្រូវមានកិច្ចសហការ ពីមាតាបិតា អាណាព្យាបាល ចាស់ព្រឹទ្ធាចារ្យ និងមហាជនទូទៅ ក្នុងសង្គមគ្រួសារ និងសង្គមជាតិទាំងមូល។
ដូច្នេះ មាតាបិតា អាណាព្យាបាលសិស្ស មានតួនាទីសំខាន់ ក្នុងការរួមចំណែក ជម្រុញកូនៗរបស់ខ្លួន ឲ្យព្យាយាម ខិតខំសិក្សារៀនសូត្រ ដើម្បី ជួយពង្រឹងឲ្យកូន ចៅ ខ្លួន មានការទទួលខុសត្រូវលើខ្លួនឯង មានសីលធម៌ និងអាកប្បកិរិយាថ្លៃថ្នូរ ក្លាយខ្លួនជា កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ដែលមានចំណេះដឹង និងការអភិវឌ្ឍវិជ្ជាជីវៈ ជាមូលដ្ឋាន ដ៏សំខាន់ សម្រាប់អនាគតនាខាងមុខ៕

ប្រភព៖ រដ្ឋបាលខេត្តឧត្តរមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ