យុទ្ធនាការផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ដល់សាធារណជនទូទៅក្នុងឱកាសពិធីប្រណាំងទូកខេត្តកំពង់ស្ពឺ
November 01, 2019 អ្នកទស្សនា :

      កំពង់ស្ពឺ ៖ នាព្រឹកថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជា​ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ដកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ដល់សាធារណជនទូទៅ។

      គោលបំណងក្នុងយុទ្ធនាការផ្សព្វផ្សាយនេះ ៖គឺដើម្បីលើកកម្ពស់​ការយល់ដឹង និងសមត្ថភាពជំនាញដល់អ្នកស្ម័គ្រចិត្ត និងយុវជន​កាកបាទក្រហម លើវិធីសាស្ត្រអប់រំផ្សព្វផ្សាយពី​សុវត្ថិភាព​ចរាចរណ៌ ក្នុងការអនុវត្តន៌ជាក់ស្តែងតាមសាលា និងសហគម​អោយកាន់តែមានប្រសិទ្ធភាព មួយវិញទៀតគឺដើម្បីឲ្យ​សាធារណ​ជនទូទៅបានយល់ដឹងពីសុវត្ថិភាពចរាចរណ៌ ដែលទាក់ទងទៅ​និងហានិភ័យនៃការបើកបរមិនពាក់មួកសុវត្ថិភាព និងការបើកបរ​ក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង រួមចំណែកកាត់បន្ថយអ្នករបួស ស្លាប់ និងពិការភាពពីគ្រោះថ្នាក់ចរាចរណ៌ឲ្យនៅកំរិតទាប នៅក្នុងឱកាសបុណ្យអុំទូកថ្នាក់ខេត្តនាពេលខាងមុននេះ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ