ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត អញ្ជើញបើកបវេសន​កាល​ឆ្នាំសិក្សា ២០១៩-២០២០ វិទ្យាល័យកំពង់ស្ពឺ
November 01, 2019 អ្នកទស្សនា :

      កំពង់ស្ពឺ៖ នាព្រឹកថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជា​អធិបតីភាពក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០១៩-២០២០ ដែលរៀបចំឡើងនៅវិទ្យាល័យ កំពង់ស្ពឺ និងមានការអញ្ជើញ​ចូលរួមពី កងកម្លាំង ប្រដាប់អាវុធ គ្រប់ប្រភេទ គណៈអភិបាល​ក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្សផងដែរ។

      បន្ទាប់ពីការអាននូវសាលិខិត របស់សម្ដេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសបើក​បវេសន​កាលឆ្នាំសិក្សា២០១៩-២០២០ ថ្លែងនាឱកាសនោះ ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានវាយតម្លៃខ្ពស់ ចំពោះ មន្ត្រីអប់រំទាំងអស់ ក៏ដូចជា លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ ក្មួយៗសិស្សនុសិស្ស និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិត​ខំ​យក​ចិត្តទុកដាក់ បំពេញតួនាទី ភារកិច្ច ប្រកបដោយស្មារតី ឆន្ទៈខ្ពស់បំផុត។

      ឯកឧត្ដម មានប្រសាសន៍ថា ជាការពិតណាស់ ការអប់រំ និងការ​កសាង​ធនធានមនុស្ស ត្រូវតែឆ្លងកាត់ការបណ្ដុះ​បណ្ដាល​ក្នុង​សាលារៀន ដែលមានគ្រូបង្រៀន តែវាក៏ត្រូវមានកិច្ចសហការ ពីមាតាបិតា អាណាព្យាបាល ចាស់ព្រឹទ្ធាចារ្យ និងមហាជនទូទៅ ក្នុងសង្គមគ្រួសារ និងសង្គមជាតិទាំងមូល ផងដែរ ជាក់ស្ដែង​សម្រាប់ខេត្តកំពង់ស្ពឺរបស់យើងក៏ទទួលបានលទ្ធផលនិទន្ទេសចំនួន ០៦នាក់ផងដែរ។ ដូច្នេះ មាតាបិតា អាណាព្យាបាលសិស្ស មានតួនាទីសំខាន់ ក្នុងការរួមចំណែក ជម្រុញកូនៗរបស់ខ្លួន ឲ្យព្យាយាម ខិតខំសិក្សារៀនសូត្រ ដើម្បី ជួយពង្រឹងឲ្យកូន ចៅ ខ្លួន មានការទទួលខុសត្រូវលើខ្លួនឯង មានសីលធម៌ និងអាកប្បកិរិយាថ្លៃថ្នូរ ក្លាយខ្លួនជា កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ដែលមានចំណេះដឹង និងការអភិវឌ្ឍវិជ្ជាជីវៈ ជាមូលដ្ឋាន ដ៏សំខាន់ សម្រាប់អនាគតនា
ខាងមុខ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ