បវេសនកាលឆ្នាំសិក្សា ២០១៩ - ២០២០ នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ
November 01, 2019 អ្នកទស្សនា :

      ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទូទាំងប្រទេសសំរាប់សិស្សគ្រប់​គ្រឹៈ​ស្ថានគឺជាថ្ងៃដែល សិស្សទាំងអស់ អបអរសាទរថ្ងៃចាប់​ផ្ដើម​ជីវិតសិក្សាដំបូងរបស់កូន ក្មួយ ចៅតូចៗដែលទើប​គ្រប់អាយុ​ត្រូវ​ចូលសាលារៀន និងជាថ្ងៃដែលក្មួយៗសិស្សានុសិស្ស និស្សិត​របស់​យើង បន្តចូលរៀនសាលារៀន នៅកំរឹតថ្នាក់ខ្ពស់បន្តទៀត ក្នុងមនោសញ្ចេតនា រីករាយកក់ក្ដៅ និងមោទនភាពបំផុត។

      ជាមួយគ្នានេះដែរនៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ខេត្តកណ្ដាល សិស្សជិត ២០០០នាក់បានជួបជុំប្រារព្ធពិធី​បើកបវេសនកាលឆ្នាំ​សិក្សាថ្មីរបស់ខ្លួនប្រកបដោយទឹកមុខញញឹម និងសង្ឃឹមក្នុងថ្ងៃថ្មី​របស់ខ្លួន។ ការអប់រំប្រកបដោយថីរភាព ពិតជាមានសារៈសំខាន់​ដើម្បីធានាការផ្ដល់សេវាអប់រំប្រកបដោយគុណភាព និងបរិយាប័ន្ន ដែលផ្ដល់ឱកាសស្មើៗគ្នាដល់កុមារ និងយុវជនកម្ពុជាទាំងក្នុង​ប្រព័ន្ធ និងក្រៅប្រព័ន្ធនៅទូទាំងប្រទេស។

      ឯកឧត្ដម គីម រិទ្ធី អភិបាលរងខេត្តកណ្ដាល បានថ្លែងបែបនេះនៅកាន់សិស្សក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី នៅវិទ្យាល័យហ៊ុន សែនតាខ្មៅ ខេត្តកណ្ដាល។ ឯកឧត្ដមបានទៀតថា ពេលនេះរាជរដ្ឋាភិបាល​បាន នឹងកំពុងខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច​បន្តទៀត និងបានចាត់ទុកការអភិវឌ្ឍធនធានមនុស្ស គឺជា​អាទិភាពទី១ រួមជាមួយនឹងការប្ដេជ្ញាឱ្យបាននូវមុំទី១ គឺ ការពង្រឹងគុណភាពអប់រំវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា តាមរយៈការទាញយកផលប្រយោជន៍ ពីការអនុវត្តភាពនៅក្នុង តំបន់ និងអន្តរជាតិដើម្បីធានាបានកំណើនសេដ្ឋកិច្ចខ្ពស់​ប្រកបដោយថីរភាព៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ