រដ្ឋបាលខេត្តស្វាយរៀង បើកវគ្គអប់​រំផ្សព្វផ្សាយ​ស្តីពីតួ​នាទី និងភារកិច្ចរបស់គណៈកម្មាធិការ​ជាតិប្រឆាំង​ទារុណ​កម្ម និង​បទដ្ឋានអន្តរជាតិពាក់ព័ន្ធនឹងការប្រឆាំងទារុណកម្ម
November 01, 2019 អ្នកទស្សនា :

      នៅសាលប្រជុំធំ អគារ ឃ សាលាខេត្តស្វាយរៀង ឯកឧត្ដម សេង សីលា អភិបាលរងខេត្ត តំណាង​ឯកឧត្តមអភិបាលខេត្ត និងឯកឧត្ដម ហ៊ូ វតនៈ សមាជិក​ក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងវគ្គអប់​រំផ្សព្វផ្សាយ​ស្តីពីតួ​នាទី និងភារកិច្ចរបស់គណៈកម្មាធិការ​ជាតិប្រឆាំង​ទារុណ​កម្ម និង​បទដ្ឋានអន្តរជាតិពាក់ព័ន្ធនឹងការប្រឆាំងទារុណកម្ម ក្រោម​អធិបតី​ភាព ឯកឧត្តម នុត សាអាន ប្រធានគណៈកម្មាធិការជាតិ​ប្រឆាំង​ទារុណកម្ម នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០១៩។

      ពិធីនេះមានការអញ្ជើញចូលរួមពីប្រតិភូគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម លោកស្នងការរងនគរបាលខេត្ត លោក​បញ្ជាការ​រងកងរាជអាវុធហត្ថខេត្ត អធិការ អធិការរងនគរបាល និងមេ​បញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ពន្ធនាគារខេត្ត តំណាងអយ្យការ តំណាងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត មន្ទីរកិច្ចការនារីខេត្ត មន្ទីរសុខាភិបាលខេត្ត តំណាងអង្គការក្រៅរដ្ឋាភិបាល​ពាក់ព័ន្ធនឹង​ការងារសិទ្ធិមនុស្ស និងមន្រ្តីលេខាធិការដ្ឋាន គ.ជ.ប.ទ សរុបចំនួន ១២០រូប។

      ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលរងខេត្ត ក្នុងនាមតំណាង​ឯកឧត្តម​អភិបាលខេត្ត បានមានមតិស្វាគមន៍ និងរាយការណ៍​សង្ខេបពីស្ថានភាពរបស់រដ្ឋបាលខេត្ត និងបានផ្តាំផ្ញើសមាជិក សមាជិកានៃវគ្គផ្សព្វផ្សាយយកចិត្តទុកដាក់ស្តាប់ កត់ត្រា​ប្រសាសន៍​បើកវគ្គ្គផ្សព្វផ្សាយរបស់ឯកឧត្តមប្រធាន និងគ្រូ​ឧទ្ទេស។

      សូមបញ្ជាក់ថា វគ្គ អប់រំ ផ្សព្វផ្សាយ នេះ ផ្តោតជា សំខាន់ លើប្រធាន​បទចំនួន៣គឺ៖
១.យន្តការថ្នាក់ជាតិ និងអន្តរជាតិ បង្ការអំពើទារុណកម្ម
២.បទដ្ឋានអន្តរជាតិ ទាក់ទងនិងជនដែល​ត្រូវបានដក​ហូត​សេរីភាព
៣.តួនាទី និងភារ​កិច្ចរបស់​គណៈ​កម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ