គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្តព្រះវិហារ បានកិច្ចប្រជុំលើកដំបូងអនុម័តលើសេចក្តីព្រាងក្រុងការងារកសាងផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគខេត្ត
October 31, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត   ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលក្រុង ស្រុក ប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត ដែលជាសមាជិក ក្រុមការងារកសាងផែនការ និងកម្មវិធីវិនិយោគជាច្រើនរូប នៅសាលប្រជុំសាលាខេត្តព្រះវិហារ។ 

      មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះឯកឧត្តមអភិបាលខេត្តបានជម្រាបជូននូវការងារចំពោះមុខដែលរដ្ឋបាលខេត្ត ត្រូវធ្វើបន្តលើការងារអភិវឌ្ឍខេត្ត តាមរយះការរៀបចំក្រុមការងារកសាងផែនការអភិវឌ្ឍ ការរៀបចំផែនការប្រាំឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត ស្របតាមគោលនយោបាយវិមជ្ឍការ និងវិសហមជ្ឍការ និងកម្មវិធីអភិវឌ្ឍតាមបែប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ របស់រាជរដ្ឋាបាភិបាលកម្ពុជា ដឹកនាំដោយសម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាប្រមុខ បានធ្វើឲ្យថ្នាក់ក្រោមជាតិមានឱកាសក្នុងការរៀបចំផែនការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន ដែលបានឆ្លើយតបតម្រូវការរបស់ប្រជាពលដ្ឋនៅថ្នាក់ក្រោមជាតិពិតប្រាកដ ។ឯកឧត្តមអភិបាល បានបន្តទៀតថា ដើម្បីឆ្លើយតបទៅនឹងការរៀបចំ កសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ ០៣ឆ្នាំរំកិល បានទាន់ ពេលវេលា និងស្របតាមគោលការណ៍ណែនាំ គឺយើងចាំបាច់ ត្រូវ បង្កើត ក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ ០៣ឆ្នាំរំកិល។ 

      សូមបញ្ជាក់ផងដែរថាអង្គប្រជុំបានសម្រេចអនុម័តលើលើសមាសភាពក្រុមការងារកសាងផែនការ អភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ ០៣ឆ្នាំរំកិល សរុប ៤៣រូប ដែលមានឯកឧត្តមអភិបាល ខេត្តជាប្រធាន អភិបាលរងមួយរូបជាអនុប្រធាន និងមន្ទីរ អង្គភាពជុំវិញខេត្តជាសមាជិក ហើយត្រូវ សុំការគាំទ្រ ពីគណៈកម្មាធិការ សម្របសម្រួលបច្ចេកទេស ក្រុមប្រឹក្សា ខេត្តជាមុន ដើម្បីយកទៅដាក់ស្នើសុំ ការអនុម័តពីក្រុមប្រឹក្សាខេត្ត ក្នុងកិច្ចប្រជុំសាមញ្ញលើកទី០៦ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ