ឯកឧត្ដម វ៉ា ថន អភិបាលខេត្ត ដឹកនាំកិច្ចប្រជុំបូកសរុបការងារលើគ្រប់វិស័យប្រចាំខែតុលា និងទិសដៅអនុវត្តខែវិច្ឆិកា របស់រដ្ឋបាលខេត្តក្រចេះ
October 31, 2019 អ្នកទស្សនា :

      ថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារលើគ្រប់វិស័យប្រចាំខែតុលា និងទិសដៅអនុវត្តខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងកិច្ចប្រជុំបានលើកយករបៀបវរះចំនួន៣ធំៗ មកពិភាគ្សាដោះស្រាយ ទី១ ពិនិត្យសេចក្តីព្រាងរបាយការណ៍ ទី២ ពិនិត្យលើភារៈកិច្ចសំខាន់ៗដែលត្រូវយកចិត្តទុកដាក់ ដូចជាការងារសន្តិសុខសណ្តាប់ធ្នាបសង្គម ការងារសដ្ឋកិច្ច សង្គម ការរឹតបន្តឹង ការបង្រ្កាប់បទល្មើសព្រៃឈើ សត្វព្រៃជលផល និងទប់ស្កាត់កាចូលទន្រ្ទានកាន់កាប់ដីព្រៃខុសច្បាប់ ទី៣ មតិបូកសរុបនិងទិសដៅសម្រាប់ខែវិច្ឆិកា។

      ក្នុងកិច្ចប្រជុំនេះអភិបាលស្រុកទាំង៥ និងក្រុង១ បានលើកពីសភាពការណ៏សន្តិសុខ នៅតាមបណ្តាស្រុកក្រុងនីមួយ ឃើញថាមិនមានអ្វីប្លែកទេ ដោយប្រជាពលរដ្ឋ ភាគច្រើនគាត់បានយល់ពីច្បាប់ទំលាប និងក្តាប់បាននូវសភាពការណ៍ប្រទេសជាតិ ដោយពុំបានជឿអ្វីដែលអូសទាញញុះញ៉ង ពីជនខិលខូចមួយចំនួនតូចដើរបោកប្រាស់គ្រប់គលល្បិច រូបភាព ក្នុងចេតនា ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នោះ 
ឡើយ។ ប្រមុខរាជរដ្ឋាភិបាលដែលមាន សម្តេចតេជ៊ោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានកំណត់យកថ្ងៃទី៩ខែ វិច្ឆិកា២០១៩ ថ្ងៃខាងមុខនេះ ជាថ្ងៃទិវាអក់អំបុក គ្រប់ទីកន្លែងក្នុងន័យការពាជាតិ ការពារសាសនា និងការពារព្រះមហាក្សត្រ។

      ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ មានប្រសាសន៍បញ្ជាក់ទៅលោកអភិបាលក្រុង ស្រុកទាំង៦ ថាការរៀបចំទិវាអកអំបុក ត្រូវតែរៀបចំឡើងនៅតាមទីសារធារណៈ ជៀសវាងធ្វើនៅតាមស្នាក់ការគណបក្ស ហើយក៏ត្រូវមានកំលាំងសន្តិសុខការពារផង ហើយស្នើដល់បណ្តាគ្រប់មន្ទីរ អង្គភាព កងកម្លាំងសមត្ថកិច្ច គ្រប់ផ្នែក នៅចន្លោះថ្ងៃឈប់សំរាប់បុណ្យជាតិ ក្នុងអំឡុងចាប់ពីថ្ងៃ០៩វិច្ឆិកា បុណ្យឯករាជ្យ និងថ្ងៃព្រះរាជពិធីអុំទូក នៅបណ្តាអង្គភាព ស្រុក ក្រុង ឃុំ សង្កាត់ និងប៉ុស្តិ៍រដ្ឋបាល ត្រូវតែមានមន្រ្តីនៅយាមប្រចាំការជានិច្ច។ 

      ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានកោតសរសើរវាយតម្លៃខ្ពស់គ្រប់បណ្តា អង្គភាព ដែលបានខិតខំប្រឹងប្រែងបំពេញកិច្ចការងារទៅតាមជំនាញ់រៀងៗខ្លួន សំដៅធ្វើយ៉ាងណាឲខេត្តក្រចេះកាន់តែមាន ការអភិវឌ្ឍ ភាពរីកចំរើនឈានឡើង។គួររម្លឹកដែរថា ឆ្នាំនេះខេត្តក្រចេះមានទូកង ចំនួន១៦ទូក ក្នុងនោះក៏មានខ្នាតទូក គូរពិសេសចំនួន០៤ទូកផងដែរ ដើម្បីចូលរួមប្រកួតប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ