កិច្ចប្រជុំ​សាមញ្ញ​លើកទី៥ អាណត្តិទី៣ របស់​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង
October 31, 2019 អ្នកទស្សនា :

      កំពង់ឆ្នាំង៖ នៅព្រឹក​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំ​សាលា​ខេត្ត​កំពង់ឆ្នាំង បាន​ដំណើរ​ការ​កិច្ចប្រជុំ​សាមញ្ញ​លើកទី៥ អាណត្តិទី៣ របស់​ក្រុម​ប្រឹក្សា​ខេត្ត​ ក្រោមអធិបតីភាព​ឯកឧត្តម​ឡុង ឈុនឡៃ​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត និង​លោកជំទាវ​ប៊ន សុភី អភិបាល​រង​ខេត្ត​។

      ក្នុង​ឱកាស​នោះ ក៏មានការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​ លោកជំទាវ​សមាជិក សមាជិកា​ក្រុម​ប្រឹក្សា​ខេត្ត​ កងកម្លាំង​ទាំងបីឈរជើង​ក្នុង​ខេត្ត​ ប្រធាន​ការិយាល័យប្រជាពលរដ្ឋ​ នាយករង​រដ្ឋបាល​សាលា​ខេត្ត មន្ទីរអង្គភាព​ជុំវិញ​ខេត្ត​ ទីចាត់​ការ​ និង​អង្គភាព​ចំណុះ​សាលាខេត្ត​ជាច្រើន​រូប​។

      នៅក្នុង​កិច្ចប្រជុំ​សាមញ្ញលើកទី៤ ឯកឧត្តម​ឡុង ឈុនឡៃ ប្រធាន​ក្រុម្រប្រឹក្សា​ខេត្ត​ បាន​ស្នើឱ្យ​សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត​ ពិនិត្យ និង​អនុម័ត​នូវ​ខ្លឹមសារ​របៀប​វារ:ដូច​ខាងក្រោម៖
១.កំណត់​ហេតុកិច្ចប្រជុំ​សាមញ្ញ​លើកទី៤ 
២.​ របាយការណ៍ត្រីមាស​ទី៣ និង​របាយការណ៍ប្រចាំខែតុលា ឆ្នាំ២០១៩ ស្ដីពី​លទ្ធផល​សកម្មភាព​ការងារ​របស់​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង។

      ជាមួយ​គ្នានោះដែរ សមាជិក សមាជិកា​ក្រុម​ប្រឹក្សា​ខេត្ត​ បាន​​ស្នើឱ្យ​មន្ទីរ​ អង្គភាព​ជំនាញ​ស្រាយ​បំភ្លឺ​បញ្ហា​ផ្សេងៗ​ដែល​នៅក្នុង​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​ខេត្ត​បានលើកឡើង​។ បន្ថែមពីនោះ អង្គប្រជុំ​បាន​ បាន​ជម្រុញឱ្យ​អាជ្ញាធរ​មាន​សត្ថកិច្ច​បន្តផ្សព្វផ្សាយ​ច្បាប់​ពាក់ព័ន្ធនឹង​ការ​រំលោភបំពាន និង​អំពើស្ត្រី និងកុមារ ព្រមទាំង​បន្ត​ជម្រុញ​មាតា បិតា​អាណាព្យាបាល​ដែល​មាន​កូន​គ្រប់អាយុចូលរៀន​ សូម​នាំកូន​ចុះឈ្មោះ​ចូល​រៀន​ឱ្យ​បានគ្រប់ៗគ្នា។

      ឆ្លៀត​ក្នុង​ឱកាសនោះ លោកជំទាវ​ប៊ន សុភី អភិបាល​រង​ខេត្ត​ បានវាយ​តម្លៃខ្ពស់​ និង​កោត​សរសើរ​ចំពោះ​ក្រុមប្រឹក្សា​ខេត្ត​ និងគណៈអភិបាល​ខេត្ត​ដូច​ជាក្រុមគ្រួសារ​តែមួយ​ ដោយ​សហការ​ ចូលរួម​បំពេញ​ការងារ​ទទួល​លទ្ធផល​ល្អ និង​មាន​ការ​អភិវឌ្ឍ​ជាបន្តបន្ទាប់​៕ 

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ