អភិបាលខេត្តកំពង់ចាម ស្នើដល់ប្រជាពលរដ្ឋ មានការអត់ធ្មត់ ដើម្បី ការពារនូវសុវត្តិភាព ដោយតម្រូវឲ្យធ្វើចរាចរណ៍ នៅតាមផ្លូវវាងជាបណ្ដោះអាសន្នសិន
October 31, 2019 អ្នកទស្សនា :

      ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ស្នើដល់ប្រជា ពលរដ្ឋ មានការអត់ធ្មត់ ដើម្បី ការពារនូវសុវត្តិភាព ដោយ តម្រូវឲ្យធ្វើចរាចរណ៍ នៅតាមផ្លូវវាង ជាបណ្ដោះអាសន្នសិន ។ ការស្នើឡើងនេះ ធ្វើឡើងនាឱកាស ឯកឧត្តម អភិបាលខេត្ត អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរ អង្គភាព ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យស្ថានភាពស្ពានស្រុត ១កន្លែង ស្ថិតនៅឃុំគៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នេះ។

      ឯកឧត្ដម អ៊ុន ចាន់ដា មានប្រសាសន៍បញ្ជាក់ឲ្យដឹងថា ដោយ​សារ​ស្ថានភាពទឹកជំនន់ទន្លេមេគង្គឆ្នាំ២០១៩នេះ បានជន់ឡើងលឿន​យ៉ាងគហគ់ ក្នុងរយៈពេលតែ ១ខែប៉ុណ្ណោះ។ ជាមួយនោះទឹកបាន​ស្រកចុះទៅវិញ ក៏លឿនដែរ ដែលបានបង្កការខូចខាតនូវហេដ្ឋា​រចនាសម្ព័ន្ធជាច្រើន នៅក្នុងភូមិសាស្ត្រ នៃខេត្តកំពង់ចាម ជា​ពិសេសក្រុងស្រុក នៅតាមបណ្ដោយដងទន្លេមេគង្គតែម្ដង។ យ៉ាង​ណាម៉ិញ ស្រុកដែលទទួលរងការខូចខាតច្រើនជាងគេគឺ ស្រុក​កំពង់សៀម ។ ជាក់ស្ដែង ពេលនេះ កត្តាធម្មជាតិនេះបាន​ធ្វើ​ឲ្យប៉ះពាល់ស្ពាន ១កន្លែង ស្ថិតនៅឃុំគៀនជ្រៃ ស្រុកកំពង់​សៀម​ប្រឈមទៅនឹងការបាក់ស្រុត ដោយសារទឹកហូច្រោះ។ ដូច្នេះ​ដើម្បីដោះស្រាយបញ្ហាគ្រោះថ្នាក់ដោយថាហេតុ អាជ្ញាធរ បាន​សម្រេច ឲ្យផ្អាកការចរាចណ៍ លើស្ពាននេះ ជាបណ្ដោះ​អាសន្ន​សិន​ដោយបញ្ជៀសឲ្យពួកគាត់ ទៅចរាចរណ៍ នៅលើផ្លូវផ្សេងវិញ។ ទន្ទឹមនឹងនោះ ដើម្បី សម្រួលដល់ការធ្វើដំណើរ របស់ប្រជា​ពលរដ្ឋ យើងក៏បានចុះមកពិនិត្យស្ថានភាពស្ពានឈើ ១កន្លែង ស្ថិតនៅឃុំ​គៀនជ្រៃក្នុង ក្នុងស្រុកកំពង់សៀម ដើម្បី ជម្លៀសប្រជាពលរដ្ឋ ឲ្យមកប្រើប្រាស់ស្ពាន នេះជាបណ្ដោះអាសន្នវិញ។ ទន្ទឹមនឹង​នោះដែរ យើងក៏ស្នើទៅដល់ក្រសួងជំនាញ ដើម្បី សិក្សាស្ពាន​ឈើនេះ និងផ្លូវផ្សេងៗទៀត ដើម្បី សម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ផងដែរ។

      សូមបញ្ជាក់ថា ស្ពានថ្ម១កន្លែងស្ថិតនៅក្នុងទីតាំងខាងលើ មាន​ទំហំ ៩០ គុណនឹង ៤ម បានកសាងឡើង នាអំឡុងឆ្នាំ​២០០១-២០០២ ។ មកដល់បច្ចុប្បន្ន ស្ពាននេះ បានទទួលរងការ​បាក់ស្រុតដី ដោយសារទឹកហូរច្រោះ នាពេលទឹកសម្រកចុះ បណ្ដាលឲ្យលិចចេញគ្រឹះផ្នែកខាងក្រោម នៃសរសរជើងស្ពាន ចំនួន ១ដើម។ ទន្ទឹមជាមួយនោះ ដើម្បី បញ្ជៀសគ្រោះ​ថ្នាក់ជាយថាហេតុ អាជ្ញាធរ បានបិទបណ្ដោះអាសន្ន ដោយមិនតម្រូវឲ្យមធ្យោបាយធំៗធ្វើចរណ៍ឡើយ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ