ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង រួមគ្នាចែក​រំលែកបទ​ពិសោធន៍ និងចំណេះដឹង ស្ដីពីការវិនិយោគលើឧបករណ៍និស្សន្ទ នៅខេតកណ្តាល
October 31, 2019 អ្នកទស្សនា :

      ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង បានសហការជាមួយ​គណៈកម្មការមូលបត្រកម្ពុជា និងរដ្ឋបាលខេត្តកណ្តាល រៀបចំសិក្ខាសាលា ដើម្បីចែករំលែកចំណេះដឹង ជំនាញ បទប្បញ្ញាត្តិ ក៏ដូចជាបទពិសោធន៍សម្បូរទាក់​ទងនឹងការវិនិយោគឧបករណ៍និស្សន្ទ នៅខេត្តកណ្តាល កាលពីរសៀលថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៩ នៅសណ្ឋាគារ Good Health ដែលស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល។

      ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់គិតគូរដល់ប្រជាពលរដ្ឋលើគ្រប់វិស័យ ជាពិសេសការអភិវឌ្ឍសេដ្ឋកិច្ចដែលស្តែងអោយឃើញតាមរយះការធ្វើទម្រង់ប្រព័ន្ធសេដ្ឋកិច្ចដែលជាលទ្ធផលព្រះរាជាណាចក្រកម្ពុជាបាននិងកំពុងមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ និងបានកែប្រែមុខមាត់ប្រទេកម្ពុជានៅក្នុងឆ្នាំ ២០១៥ ពីប្រទេសដែលមានប្រាក់ចំណូលទាបមកកាន់ប្រាក់ចំណូលមធ្យមកម្រិតទាប។ ឯកឧត្ដម បានបន្ថែមថា ដូច្នេះ រាជរដ្ឋាភិបាល​បានដាក់ចេញនូវ យុទ្ទសាស្ត្រអភិវឌ្ឍវិស័យហិរញ្ញវត្ថុឆ្នាំ ២០១៦-២០២៥ ដើម្បីអភិវឌ្ឍសសរស្តម្ភទាំងបី នៃប្រព័ន្ធហិរញ្ញវត្តុដែលក្នុងនោះរួមមាន វិស័យធនាគារ វិស័យធានារ៉ាប់រង និងវិស័យមូលបត្រ។

      ឯកឧត្តម សុខ ដារ៉ា អគ្គនាយករងនៃ គណៈកម្មការមូលបត្រ​កម្ពុជា តំណាងលោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូល​បត្រកម្ពុជា បានគូសបញ្ជាក់ថា សិក្ខាសាលានេះរៀបចំឡើង​ក្រោមប្រធានបទ «អ្វីជាការជួញដូរឧបករណ៍និស្សន្ទ៖ ការត្រៀមខ្លួន ការវិនិយោគ និងការយល់ដឹងពាក់ព័ន្ធ?» សិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៩ ផ្ដោតសំខាន់​ទៅលើការផ្សព្វផ្សាយ និងពង្រីកការយល់ដឹងអំពី ការវិនិយោគលើឧបករណ៍និស្សន្ទនៅកម្ពុជា ការវិវត្តនៃទីផ្សារ​ឧបករណ៍និស្សន្ទ ការបង្កើនទំនុកចិត្តរបស់​វិនិយោគិន និងការជួយឱ្យវិនិយោគិន មានភាពរួចរាល់ក្នុងការវិនិយោគ​លើឧបករណ៍និស្សន្ទ ដែលជាផលិតផលហិរញ្ញវត្ថុ ពេញនិយមលើសកលលោក។

      ឯកឧត្តម សុខ ដារ៉ា អគ្គនាយករងនៃ គណៈកម្មការមូលបត្រ​កម្ពុជាបានក៏បានលើកទឹកចិត្តវិនិយោគិនឱ្យបង្កើនចំណេះដឹង អភិវឌ្ឍខ្លួនឱ្យរួចរាល់ក៏ដូចជា ជ្រើសរើសក្រុមហ៊ុន ដែលទទួលបានអាជ្ញាបណ្ណពី គណៈកម្មការមូលបត្រកម្ពុជា ដើម្បីគ្រប់គ្រងហានិភ័យនៅពេលវិនិយោគ។ ឯកឧត្តមក៏បានបង្ហាញពីភាពសប្បាយរីករាយ ក្នុងការសហការជាមួយក្រុមហ៊ុនខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង ដែលជាក្រុមហ៊ុនសមភាគីកណ្ដាលឈានមុខ និងតែងតែមានភាពសកម្មក្នុងការជំរុញ ការផ្ដល់ចំណេះជំនាញវិនិយោគ ដល់សាធារណៈជនកម្ពុជា និងលើកមុខមាត់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ។

      សូមបញ្ជាក់ថា បច្ចុប្បន្ននេះក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង និងគណៈកម្មការមូលបត្រកម្ពុជា បានសហការរៀបចំសិក្ខាសាលា ជាមួយរដ្ឋបាលខេត្តនៅតាមបណ្ដាខេត្តចំនួន១០រួមមាន៖ ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តតាកែវ ខេត្តកំពត ខេត្តកែប ខេត្តកំពង់ឆ្នាំងនិងខេត្តកណ្តាលនេះតែម្ដង៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ