logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តរតនគិរី​ ប្រកាសជ្រើសរើសប្រធាន​ អនុប្រធានការិយាល័យប្រជាពលរដ្ឋ​ នៃរដ្ឋបាលខេត្ត
57
04-January-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

រដ្ឋបាលខេត្តរតនគិរី​ នាថ្ងៃទី​ ០៣​ ខែមករា​ ឆ្នាំ២០១៨​ នេះ​ បានចេញសេចក្តីជូនដំណឹងស្តីពី​ ការជ្រើសរើសប្រធាន​ អនុប្រធានការិយាល័យប្រជាពលរដ្ឋ​ នៃរដ្ឋបាលខេត្តរតនគិរី​ ចំនួន​ ០២ រូប​ ដើម្បីបំពេញការងារនៅការិយាល័យប្រជាពលរដ្ឋ​ ។ យោងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត​ ការិយាល័យប្រជាពលរដ្ឋមាន​ មានតួនាទីទទួល​ និងសម្រុះសម្រួលដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការ​ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ​ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ​ ក្នុងគោលបំណងលើកកម្ពស់អភិបាលកិច្ចល្អក្នុងការផ្តល់សេវា​ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយតម្លៃភាព​ គណនេយ្យភាព​ និងប្រសិទ្ធភាព​ សំដៅបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន​ ។​ ប្រធាន​ អនុប្រធានការិយាល័យ​ប្រជាពលរដ្ឋ​ នឹងត្រូវជ្រើសរើសតាមរយៈការបោះឆ្នោតដោយគណៈកម្មាធិការបោះឆ្នោតមួយ​ ដែលមានសមាសភាពមកពីក្រុមប្រឹក្សាខេត្ត​ សមាគមក្រុមប្រឹក្សាក្រុង​ ស្រុក​ ឃុំ​ សង្កាត់​ តំណាងសភាពាណិជ្ជកម្មខេត្ត​ និងតំណាងអង្គការសង្គមសុីវិល​ ។ ប្រធានការិយាល័យនឹងត្រូវទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ​ ជាង​ ១​ លានរៀល​ និងអនុប្រធានទទួលបានប្រមាណជាង​ ៨០​ ម៉ឺនរៀល​ ។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តរតនគិរី (ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ