វេទិកាផ្សព្វផ្សាយ និង​ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៣ ឆ្នាំ២០១៩ នៅស្រុករលាប្អៀរ
October 30, 2019 អ្នកទស្សនា :

      កំពង់ឆ្នាំង៖ ព្រឹកថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០១៩ នៅសាលាស្រុករលាប្អៀរ មានរៀបចំវេទិកាផ្សព្វផ្សាយ និង​ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៣ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលរង​ខេត្ត ដោយ​មាន​អញ្ជើញ​ចូលរួម​ពីឯកឧត្តម​ លោកជំទាវ​សមាជិក​ក្រុម​ប្រឹក្សាខេត្ត នាយករងរដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាពសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុម​ប្រឹក្សា​ស្រុក គណៈអភិបាល​ស្រុក ការិយាល័យជុំវិញស្រុក ក្រុម​ប្រឹក្សា​ស្រុក មេភូមិ ឃុំ  តំណាងប្រជាពលរដ្ឋមកពីឃុំក្នុងស្រុកសាមគ្គីមានជ័យ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និង​អ្ន​កពាក់ព័ន្ធ។

      អង្គវេទិកាបានដំណើរការ ឯកឧត្តម ឡុង ឈុនឡៃ និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ព្រមទាំងថ្នាក់នាំមន្ទីរជំនាញ និង អាជ្ញាធរស្រុកក៏បានបំភ្លឺនៅសំណូមពរ និងសំណួរ ដែលអាជ្ញាធរដែនដី និងតំណាងប្រជាពលរដ្ឋបានលើកឡើងក្នុងអង្គវេទិកា ចំពោះសំណូមពរ និងសំណួរ ដែលនៅសេសសល់ឯកឧត្តមបានអោយអាជ្ញាធរដែនដីសហការជាមួយអង្គភាពជំនាញសុំយោបល់ថ្នាក់លើបន្តពិនិត្យដោះស្រាយស្របតាមនិតិវិធីច្បាប់ អោយទាន់ពេលវេលា។

      ក្នុងឱកាសនោះផងដែរ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍បញ្ជាក់ថាៈ រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយ សម្តេចតេជោ តែងតែគិតគូរ ដោះស្រាយនូវសំណូម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ គ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាន៍ និងនិន្នាការនយោបាយឡើយ។ ឯកឧត្តម ក៏បានផ្តាំផ្ញើអោយអាជ្ញាធរដែនដី ត្រូវសហការជាមួយសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ តាមមូលដ្ឋានរបស់ខ្លួន ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ស្ថេរភាព អោយបានគង់វង្សទុកអោយក្មេងជំនាន់ក្រោយ និងប្រឆាំងដាច់ខាត់រាល់ឧបាយកលពួកជនអគតិដែលចង់បំផ្លាញសុខសន្តិភាពនៅកម្ពុជានាពេលបច្ចុប្បន្ន៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ