កិច្ចប្រជុំផ្សព្វផ្សាយសភាពសភាពការណ៍ថ្មីៗដល់មន្ត្រីរាជការ ខេត្តកណ្ដាល
October 30, 2019 អ្នកទស្សនា :

      ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសភាពសភាពការណ៍ថ្មីៗនៅកម្ពុជា ជូនដល់មន្ត្រីរាជការ អជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ចជាង៥០០នាក់ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្តកណ្តាលបានជុំរុញ ឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវបន្តចូលរួម ទប់ស្កាត់បដិវត្តពណ៌ដែលកើតចេញពីក្រុម ឧទ្ទាមក្រៅច្បាប់ដែលមានបំណងប៉ុនប៉ងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ពិសេស កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវខិតខំអនុវត្តតួនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមអនុវត្តនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណសំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលជោគជ័យថែមទៀត។

      ​ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានក្រើនរំលឹក​ដល់មន្ដ្រី​រាជការ ទាំងអស់ ត្រូវតែបន្ដយកចិត្តទុកដាក់​ពង្រឹងសមត្ថភាព​ការ​ងារ ព្រមទាំងចូលរួមថែរក្សាសន្តិសុខ ស្ថិរភាពសង្គមជូន​ប្រជា​ពលរដ្ឋឱ្យបានកាន់តែប្រសើឡើង។

      ឯកឧត្តមអភិបាលក៏បានជំរុញ ដល់មន្ត្រីរាជការ  កំលាំងប្រដាប់អាវុធ  ត្រូវផ្សព្វផ្សាយ ណែនាំដល់ប្រជាជនទាំងអស់កុំចូលរួមជាមួយក្រុមឧទ្ទាមក្រៅច្បាប់  ដែលប្រើប្រាស់ឧបាយកលគ្រប់រូបភាព ក្នុងបំណងវិ់លត្រឡប់ចូលស្រុក ដើម្បីធ្វើចលនាបដិវត្តន៍ព៌ណ  និងធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងរំខានភាពសុខសាន្ត របស់ប្រជាជនយើង នៅថ្ងៃទី ៩វិច្ឆិកា  ឆ្នាំ២០១៩ ខាងមុខនេះ។

      ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំ​ដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវតែយកចិត្តទុកដាក់ និងគោរពតាមអនុសាសន៍​ណែ​នាំរបស់ថ្នាក់ដឹកនាំដែលបានដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាព​ខ្ពស់ លើមូលដ្ឋាន នៃការរក្សាការពារសុខ សន្តិភាព ស្ថិរភាព និងសុវត្ថិភាពក្នុងសង្គម ការពង្រឹងកិច្ចដំណើរការ​នៃលទ្ធិប្រជា​ធិបតេយ្យ។ ហើយមន្រ្តីទាំងអស់ត្រូវ ចូល​រួមជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការអនុវត្តគោលនយោ​បាយ​ភូមិ-ឃុំមានសុវត្ថិភាព ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើស​នានានៅតាមមូលដ្ឋាន សំដៅរួមគ្នាថែរក្សាសុខ សុវត្ថិភាពនៅ​តាម​មូល​ដ្ឋានភូមិ ឃុំ រៀងៗខ្លួន។ ឯកឧត្តមបានបញ្ជាក់ថា ការចូលរួមរបស់បង​ប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ក្នុងការថែរក្សាការពារសុខ សន្តិភាព ស្ថិរភាពសណ្តាប់ធ្នាប់ និងការអភិវឌ្ឍសង្គម គឺបានបង្ហាញអំពី​ស្មារ​តី​​ស្នេហាជាតិយ៉ាងពិតប្រាកដ ដែលជាមូលដ្ឋាន​គ្រឹះ​យ៉ាង​សំខាន់សម្រាប់កសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់​តែ​សម្បូរសប្បាយជាបន្តទៀត៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ