ឯកឧត្តម គួច ចំរើន បើកកិច្ចប្រជុំគណ:កម្មការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្តព្រះសីហនុ
October 30, 2019 អ្នកទស្សនា :

      ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ: អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំ គណ:កម្មការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង ស្រុក មន្ទីរ អង្គភាពពាក់ពន្ធនានា នៅសាលាខេត្តព្រះសីហនុ ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩។

      តាមរបាយការណ៍ របស់ទីចាត់ការវិនិ យោគសាលាខេត្តព្រះសីហនុ បានឱ្យដឹងថា គម្រោងអាទិភាពរបស់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ឆ្នាំ២០២០ មាន ៦៦គម្រោង ចំណាយថវិកា ៩៧.៦០៨.៦៣២.០០០រៀល ក្នុងនោះមានដូចជា ការជួសជុលផ្លូវបេតុង ការស្តារលូ ស្ពាន មត្តេយ្យសហគមន៍ ជួសជុលអគាររដ្ឋបាលសាលាខេត្តព្រះសីហនុ ជួសជុលភ្លើងស្តុប និងភ្លើងបំភ្លឺផ្លូវ និងពង្រីកសួនច្បារក្នុងក្រុងព្រះសីហនុ ជាដើម។

      ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះ សីហនុ មានប្រសាសន៍ណែនាំឱ្យក្រុម ការងារបច្ចេកទេស សិក្សាឡើងវិញគម្រោងជួសជុលផ្លូវក្នុងក្រុងព្រះសីហនុទាំង ៦៦គម្រោងខាងលើ ក្នុងនោះពាក់ពន្ធលូទឹកភ្លៀង និងលូរទឹកស្អុយ លូកាត់ទទឹងផ្លូវ លូរតាមបណ្តោយផ្លូវឱ្យបានច្បាស់លាស់។ ម្យ៉ាងទៀតផ្លូវបេតុងមានទទឹង ១០ម៉ែត្រ ចាក់បេតុងកម្ពស់ ០.២៥ម៉ែត្រ ដោយឡែកផ្លូវដែលមានទទឹងក្រោម ១០ម៉ែត្រ ចាក់បេតុងកម្ពស់ ០.២០ម៉ែត្រ។ ការជួសជុលផ្លូវរួចរាល់ មិនអនុញ្ញាតិឱ្យធ្វើការកាត់ផ្លូវ ដាក់លូរកាត់ទទឹងផ្លូវបន្តទៀតទេ ម្យ៉ាងទៀតគណ: កម្មការបច្ចេកទេស ត្រូវសិក្សាគម្រោងផ្លូវទាំងអស់ក្នុងក្រុងព្រះសីហនុ ថាតើមានប៉ុន្មានខ្សែ ប្រវែងប៉ុន្មាន ដើម្បីយើងមានទិន្នន័យច្បាស់លាស់ចងក្រងជាឯកសារ។

      ឯកឧត្តមអភិបាលខេត្ត បានធ្វើការណែ នាំដល់មន្ត្រីជំនាញ អំពីការជួសជុលផ្លូវបេតុងក្នុងសង្កាត់លេខ១ ខាងលើផ្លូវជាតិលេខ៤ (តំបន់ក្បាលឆាយ) ទុកពេលឱ្យក្រុមការងារបច្ចេកទេសចុះសិក្សា ដើម្បីកំណត់តំបន់ប្រើប្រាស់ទឹកស្អាត និងទឹកកខ្វក់ឱ្យបានត្រឹមត្រូវ។ ដោយបង្វែមកជួសជុលផ្លូវបេតុងក្នុងសង្កាត់លេខ ២.៣.៤ ជំនួសវិញ។ យើងនឹងដាក់ស្មើសុំសេចក្តីសម្រេចពីក្រុមប្រឹក្សាខេត្ត ក៍ដូចក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធ្វើអនុលោមភាពបើកការដ្ឋានសាងសង់នាពេលខាង មុខ ឆ្លើយតបទៅនឹងការអភិវឌ្ឍហេដ្ឋារច នាសម្ពន្ធផ្លូវថ្នល់ក្នុងក្រុងព្រះសីហនុ ឱ្យមានសោភណភាព បរិស្ថានល្អ នាពេលខាងមុខ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ