លោកជំទាវ ម៉ែន សំអន អញ្ជើញសម្ពោធសណ្ឋាគារ និងកាស៊ីណូ ហ្គដដេស អហ្វលីបឺទី (Goddess of Liberty Hotel & Casino) ក្រុងខេត្ដព្រះសីហនុ
October 30, 2019 អ្នកទស្សនា :

      ខេត្តព្រះសីហនុ៖ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជើញសម្ពោធសណ្ឋាគារ និងកាស៊ីណូ ហ្គដដេស អហ្វលីបឺទី (Goddess of Liberty Hotel & Casino) ក្រុងខេត្ដព្រះសីហនុ មានការចូលរួមពីឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ និងលោក លីវ តាវួយ (Michael Liv) អគ្គនាយកក្រុមហ៊ុនសណ្ឋាគារ និងកាស៊ីណូ ហ្គដដេស អហ្វលីបែធី  និងភ្ញៀវកិត្ដិយស។

      ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អបអរសាទរពិធីសម្ពោធដំណើរការសណ្ឋាគារ និងកាស៊ីណូហ្គដ ដេស អហ្វលីបីទី ជាការរួមចំណែកលើក កម្ពស់សេដ្ឋកិច្ចខេត្តព្រះសីហនុ ព្រមទាំងផ្តល់ការងារដល់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៤ ដើម្បីកំណើនសេដ្ឋកិច្ច ការងារសមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា។ រាជរដ្ឋាភិបាលកំណត់ខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍន៍ទីក្រុងទំនើប រមណីយដ្ឋាន ឆ្នេរ សមុទ្រស្អាតបំផុតលើសកលលោក ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងជាច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលកំ ណើតជាតិ មជ្ឈមណ្ឌលភស្តុភារធម្មជាតិ មានទំនាក់ទំនងជាមួយទីផ្សារអាស៊ាននិងទីផ្សារសកលលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើប ដែលមានសុខដុមនីយកម្មជាមួយ នឹងបរិស្ថានរស់នៅល្អប្រសើរ។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះខេត្តព្រះស៊ីហនុទទួលបាននូវការចាប់អារម្មណ៍បណ្ដាក់ ទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ពីអ្នកវិនិ យោគបរទេសជាពិសេសអ្នកវិនិយោគជនជាតិចិនស្ថិតក្នុងលំដាប់ទី១ ជាហេតុធ្វើឲ្យខេត្តព្រះសីហនុ មានសន្ទុះអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើវិស័យសំខាន់ៗដូចជា ឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន សំណង់ ទេសចរណ៍ និងកាស៊ីណូ ដើម្បីប្រែក្លាយក្រុងព្រះសីហនុ ជាទីក្រុងទំនើប មានសោភ័ណភាព បរិ ស្ថានល្អ សម្រាប់ការរស់នៅទេសចរណ៍ និងធុរកិច្ច។

      លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចមាន ប្រសាសន៍សម្ពោធប្រើប្រាស់សណ្ឋាគារ និងកាស៊ីណូ ហ្គដដេស អហ្វលីបឺទី  (Goddess of Liberty Hotel & Casino)ថា សណ្ឋាគារ និងកាស៊ីណូដ៏ល្អប្រណិតថ្មី បំពាក់ដោយគ្រឿងសង្ហារឹម និងឧបករណ៍ទំនើបៗនេះពិតជាសមិទ្ធផលថ្មីមួយទៀតរបស់ខេត្តព្រះសីហនុ ដែលជាខេត្ដភាគនីរតី នៃប្រទេសកម្ពុជា មានសក្តានុពលយ៉ាងខ្លាំងផ្នែកពាណិជ្ជកម្ម ឧស្សា ហកម្ម ទេសចរណ៍ ឆ្លុះបញ្ចាំងនូវការលូត លាស់ឥតឈប់ឈរ នៃការវិនិយោគបរ ទេស និងវិស័យឯកជននៅកម្ពុជា ការទាក់ទាញអ្នកវិនិយោគមកពីប្រទេសចិន។ យុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៤ អាណាត្តិទី៦ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា វិស័យឯកជនជាក្បាលម៉ាស៊ីន នៃការអភិវឌ្ឍបង្កលក្ខណៈងាយស្រួល និងជម្រុញវិស័យឯកជនឱ្យលូតលាស់ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច- សង្គម។

      លោកជំទាវបន្តថា អាជីវកម្មសណ្ឋាគារ ខុនដូ សំណង់ខ្ពស់ៗជាច្រើនបានបំរើឲ្យវិស័យទេសចរស្នាក់នៅ និងកម្សាន្ត បានផ្តល់ការងារជាច្រើនដល់ប្រជាជនកម្ពុជា រួមចំណែកអភិវឌ្ឍន៍ និងកាត់បន្ថយភាពក្រីក្រក្នុងខេត្តព្រះសីហនុ។ ក្រោមការ ដឹកនាំប្រកបដោយកត្ដិបណ្ឌិត និងភាពភ្លឺស្វាង និងវាងវៃរបស់រាជរដ្ឋា ភិបាល ដែលមានសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា ធ្វើឱ្យមានស្ថិរភាពនយោបាយ សន្ដិសុខ និងសន្តិភាព ធានាបានសន្ដិសុខស្បៀង និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ប្រទេសកម្ពុជា មានកំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណ  ៧ភាគរយ ដែលនាំឱ្យចំណូលរបស់ប្រជាជនមានការកើនឡើង មានជីវ ភាពកាន់តែធូធារ។  ទន្ទឹមនឹងការអភិវឌ្ឍរីកចម្រើន ខេត្តព្រះសីហនុ មានការប្រឈមដូចជា ៖ កង្វះធន ធានមនុស្ស កង្វះរមណីយដ្ឋានកំសាន្ត ហេដ្ឋារចនាសម្ព័ន្ធនៅទន់ខ្សោយ បញ្ហាអនាម័យ និងបរិស្ថាននៅមិនទាន់ល្អ និងកង្វះការផ្សព្វផ្សាយជាដើម។  
 លោកជំទាវ ម៉ែន សំអន ក៍បានផ្ដាំផ្ញើដល់វិស័យឯកជន ពិសេសសហគ្រិនផ្នែកសណ្ឋាគារ និងកាស៊ីណូ ធ្វើការប្រកួត ប្រជែងក្នុងការទាក់ទាញអតិថិជន ក្នុងតំបន់ យើងត្រូវផ្តល់សេវាប្រកបដោយគុណភាព និងតម្លៃសមរម្យអាចទទួល យកបាន គិតពីផលប្រយោជន៍រយៈពេលយូរអង្វែង ត្រូវធ្វើយ៉ាងណាឱ្យអតិថិជនមកកំសាន្តម្តងហើយ គេនឹងត្រឡប់ទៅវិញ នាំយកនូវការពេញចិត្ត និងអនុស្សាវ រីយ៍ល្អៗ និងមានបំណងមកម្តងទៀត ឬផ្សព្វផ្សាយបន្តមិត្តភ័ក្រ ញាតិសន្តានមកកំសាន្ត និងស្នាក់ខេត្តព្រះសីហនុកាន់តែច្រើន៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ